អភិបាលខណ្ឌ​ឬ​ស្សី​កែវ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង និង​ប្រព័ន្ធ​លូ តាម​បំណង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​សង្កាត់ ទួល​សង្កែ​

0

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹក នាំក្រុមការងារមានលោកស្រី អាន ផល្លា ប្រធានសមាគមន៍ នារីខណ្ឌ លោក លន់ សោ អនុប្រធានមន្ទីរហិរញ្ញវត្ថុរាជធានី ភ្នំពេញនិងលោក កូប ស្លេះ អភិបាលរងខណ្ឌ ចៅសង្កាត់រង សង្កែ រួមទាំងមន្ត្រីក្រោមឱវាទ នាព្រឹកphoto_2016-07-15_19-49-56ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦នេះ បានចូលរួមពិធីបើកការដ្ឋានដាក់ឲ្យដំណើរការ នៃការស្ថាបនាផ្លូវបេតុង និងប្រព័ន្ធលូ ស្ថិតក្នុងក្រុម១-២-ស្ថិតក្នុងភូមិផ្សារតូចនិងក្រុម១៨-និង១៩ស្ថិតក្នុភូមិទួល សង្កែ សង្កាត់ទួលសង្កែ ដោយមានបងប្អូនប្រជាពលរដ្ឋ មកពីតាមបណ្ដាភូមិនាៗជាង៣០០នាក់ផងដែរ ។ក្នុងឱកាសនៃពិធីអបអរសាទរបើកការដ្ឋានស្ថាបនាផ្លូវនិងប្រព័ន្ធលូនាព្រឹកនេះ លោក ជា ពិសី អភិបាលនៃគណៈអភិបា លខណ្ឌឫស្សីកែវ បានថ្លែងនិងលើកឡើងថា ដើម្បីឆ្លើយតប ឲ្យទាន់សភាពការទៅនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបនូវបញ្ហាផ្លូវនិងលិចលង់នារដូវវស្សានេះ ដោ យមានការស្នើសុំតាមរយៈសាលាសង្កាត់ទួលសង្កែនិងសាលាខណ្ឌឫស្សីកែវដែលមានជាអទិភាពចាំបាច់ត្រូវប្រើប្រាស់មូលនីធិរបស់សង្កាត់និងខណ្ឌឆ្នាំ២០១៦ ។លោក ជា ពិសី បានថ្លែងនិងលើកឡើងទៀតថា ប្រព័ន្ធលូប្រ
វែង២៧៣ម៉ែត្រ×០,៦ម៉ែត្រនិងប្រវែង៥៦៣ម៉ែត្រ×០,៨ម៉ែត្រស្ថិតក្នុងក្រុមទី១-២ភូមិផ្សារតូចនិងក្រុម១៨-១៩ភូមិទួលសង្កែ គឺជាគម្រោងមូលនីធិរបស់សាលាខណ្ឌឫស្សីកែវឆ្នាំ ២០១៦រីឯផ្លូវបេតុងគ្មានសសៃដែកប្រវែង៣៨៩ម៉ែត្រ×៤ម៉ែត្រ និងដាក់លូប្រវែង៣២៣ម៉ែត្រ×០,៥ម៉ែត្រ គឺជាគម្រោ ងមូនីធិរបស់សាលាសង្កាត់ទួលសង្កែឆ្នាំ២០១៦ ។លោក ជា ពិសី បានថ្លែងថា ក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋកន្លងមកបានទទួលរងទឹកលិចផ្លូវដែលមានផលលំបាកក្នុងការធ្វើដំណើរនោះ ត្រូវបានដោះស្រាយដោយដាក់ឲ្យដំ ណើរការស្ថាបនាផ្លូវនិងប្រព័ន្ធលូចាប់ពីព្រឹកនេះថ្ងៃនេះតទៅហើយ ។លោក ជា ពិសី បានថ្លែងទៀតថា ទាក់ទងនិងបញ្ហាបរិស្ថាន ជុំវិញការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនាបច្ចុប្បន្ននេះថាប្រសិនបើរាជរដ្ឋាភិបាលរបស់យើងខ្លាំ ក្រសួងបរិស្ថានខ្លាំង សាលារាជធានីភ្នំពេញខ្លាំ សាលាខណ្ឌឫស្សីកែវខ្លាំង សា លាសង្កាត់ក៍ខ្លាំង តែមិនមានការចូលរួមសហការពីបងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទេនោះក៍យើងមិនអាចរកដំណោះ ស្រាយដែលកំពុងប្រឈមនេះបានឡើយ ។លោកអភិបាល បានថ្លែងបន្តថា កាលពីម្សិលមិញនេះ លោ កបានចុះហត្ថលេខាជាមួយនិងក្រុមហ៊ុនស៊ុនទ្រី ពាក់ព័ន្ធនិ ងបញ្ហាសំរាមកាកសំណល់ផ្សេងៗ ដែលមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញធ្វើជាសាក្សីនាឱកាស នោះផងដែរ ។លោកអភិបាលបានថ្លែងបន្ថែមថា ដោយសារតែប្រទេស កម្ពុជាយើងជាប្រទេសដែលមានប្រជាធិប្បតេយ្យ មាននិតិរ ដ្ឋនិងស្ថេរភាពនយោបាយដោយទទួលបានសុខសន្តិភាពទើបមានការអភិវឌ្ឍន៍ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃក៍ព្រោះតែមានការដឹកនាំដ៍ប៉ិនប្រសប់និងឈ្លៀសវៃរបស់រាជរដ្ឋាភិបាលកម្ពុជាយើងដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាយករដ្ឋមន្ត្រី ៕photo_2016-07-15_19-50-06