កាសចូល​កាន់តំណែង​ប្រធាន អនុប្រធាន​លេខាធិការដ្ឋាន និង​រចនា​សម្ព​ន្ធ័​ដឹកនាំ​លេខាធិការដ្ឋាន​ខេត្ត​ព្រះសីហនុ​

0

ខេត្តព្រះសីហនុព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ បានរៀបចំប្រកាសចូលកាន់តំណែងប្រធាន អនុប្រធានលេខាធិការដ្ឋាន និងរចនាសម្ពន្ធ័ដឹកនាំលេខាធិការដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងphoto_2016-07-15_19-50-11យុត្តិធម៌ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីរាជការជុំវិញខេត្តព្រះសីហនុ ។តាមអនុក្រឹត្យលេខ ១៧៥អនក្រ តត ចុះថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំង លោក យឹម ប៊ុណ្ណារ៉េត នាយកក្រឡាបញ្ជីរដ្ឋប្បវេណីបន្ថែមមុខងារជា ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត ។ លោក រិត ចំណាន អនុប្រធាននាយកដ្ឋនកិច្ចការរដ្ឋប្បវេណីនៃក្រសួងយុត្តិធម៌ ជាអនុប្រធានលេខាធិកាដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត  លោក សេក សុវណ្ណ ក្រឡាបញ្ជីទៅជាអនុប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្តព្រះសីហនុ ។ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៌ថា ក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់ប្រពន្ធ័យុត្តិធម៌ ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដើម្បីសម្រេចនូវចក្ខុវិសយ័ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ក្រសួងយុត្តិធម៌ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិសយ័យុត្តិធម៌ កសាងក្របខណ្ឌគតិយុត្តសម្រាប់ស្ថាបន័តុលាការ ជាអាទិ ១ ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ២ ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ៣ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា បានប្រកាសប្រើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ។ ដោយអនុវត្តតាមអនុវសាសន៌ដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានក្រមមូលដ្ឋានសំខាន់ៗទាំង៤ មាន ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី បានអនុមត័ និងប្រកាសឲប្រើជាបន្តបន្ទាប់ ដើម្បីធានានូវឯករាជ្យភាពនៃអំណាចតុលាការ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ ដែលជាផ្នែកមួយនៃសេវាសាធារណះសម្រាប់សាធារណះជនគ្រប់រូប ។ឯកឧត្តមបន្តថា ការបង្កើតឲមានអង្គភាពរដ្ឋបាលតុលាការជាការចាប់ផ្តើមដ៌សំខាន់មួយនិងជាតំណាក់កាលថ្មីលើការងារកំណែទម្រងប្រពន្ធ័យុត្តិធម៌ និងពង្រីកក្របខណ្ឌ័គតិយុត្តិសម្រាប់អង្គភាពតុលាការ ធានាគុណភាព ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាពនៃការផ្តល់សេវាយុត្តិធម៌សំដៅបង្កើនជំនឿចិត្តរបស់ប្រជាពលរដ្ឋលើស្ថាបន័យុត្តិធម៌ និងស្ថាបន័រដ្ឋដែលជាកត្តាចម្បងក្នុងការធានាសន្តិភាព និងស្ថេរភាពសង្គម ឆ្លើយតបនឹងតម្រូវការ និងសំណូមពរជាក់ស្តែងសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគតនៃការផ្តល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ។ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង គឺជាសេនាធិការឲសាលាដំបូង និងអយ្យការអមសាលាដំបូង លើការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងបានកំណត់អំពីសិទ្ធិនៃការប្រើប្រាស់ផ្លូវការ ដើម្បីធានាដល់ប្រសិទ្ធភាពនៃកិច្ចដំណើការងារលេខាធិការដ្ឋានសាលាដំបូងសម្រាប់អនុវត្តភារកិច្ចរបស់ខ្លួន ។ឯកឧត្តម ក៌បានធ្វើការក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង អនុវត្តមុខងាររបស់ខ្លួនតាមការកំណត់របស់ច្បាប់ និងបទដ្ឋានគតិយុត្តត្រឹមត្រូវ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការផ្តល់សេវាយុត្តិធម៌របស់តុលាការ និងអយ្យការឲល្អប្រសើរ ត្រូវយល់អំពីច្បាប់ និងតួនាទី ភារកិច្ច និងរចនាសម្ពន្ធ័របស់លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង គឺជាច្រកចេញចូលតែមួយ និងជាសេនាធិការឲសាលាដំបូង និងអយ្យការអមសាលាដំបូងលើកិច្ចការរដ្ឋបាល និងបុគ្គលិក ធានាប្រសិទ្ធិភាពការងារ ស្របតាមការអភិវឌ្ឍកំណែទម្រង់ស៊ីជម្រៅប្រពន្ធ័តុលាការ ។

លោក យឹម ប៊ុណ្ណារ៉េត ត្រូវបានតែងតាំងជាប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការប្តេជ្ញាចិត្ត បន្តពង្រឹង និងអភិវឌ្ឍលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តឲមានប្រសិទ្ធិភាពក្នុងការលើកទឹកចិត្ត និងផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងសង្គមតាម គោលការណ៌៤ចំណុចសំខាន់ ៖ ១ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ជាច្រកចេញចូលតែមួយ និងជាកន្លែងដែលប្រជាពលរដ្ឋប្រើប្រាស់ទំនាក់ទំនងបាន។
២ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង គ្រប់គ្រងរដ្ឋបាលតុលាការជាជំនួយបច្ចេកទេសដល់នីតិវិធីអង្គការតុលាការ និងអង្គការអយ្យការ ។ ៣ មន្ត្រីលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ត្រូវមានជំនាញ វិជ្ជាជីវះនិងមានការយល់ដឹងពីបច្ចេកទេសរដ្ឋបាល ព្រមទាំងសម្របសម្រួលកម្មវិធីរបស់អង្គការតុលាការ និងអង្គការអយ្យការ ។៤ លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង បំរើការងារនៃរចនាសម្ពន្ធ័នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងឲមានប្រសិទ្ធិភាពខ្ពស់ ឆាប់រហស័តាមនីតិវិធី និងមានទំនុកចិត្តពីប្រជាពលរដ្ឋដែលប្រើប្រាស់សេវា៕photo_2016-07-15_19-50-23 photo_2016-07-15_19-50-26 photo_2016-07-15_19-50-19 photo_2016-07-15_19-50-14