​ដង្ហែរ​ទានវស្សា​ប្រគេន​ព្រះសង្ឃ​២៩​វត្ត​នៅ​ស្រុក​អូជ្រៅ​និង​ស្រុក​គោក​ធ្យូង​

0

ស្រុកអូជ្រៅ: ¶មន្ត្រីពុទ្ធបរិស័តក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជានិង ស្រុកគោកធ្យូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ក្រោមកិច្ចសហប្រតិប័ត្រការ ក្នុងសម្ព័នមេត្រីភាពបានមូលមតិដង្ហែរទានវស្សា បច្ច័យនិងទ័យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សារអស់ត្រីមាសក្នុងវត្តចំនួន២៩វត្តក្នុងស្រុកទាំងពីរ។ពិធីដង្ហែរធ្វើឡើងនាថ្ងៃទី១៥កក្ដដា២០១៦នៅសាលាស្រុកអូជ្រៅ។លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកសាន្ត ស៊ានហូ អភិបាលស្រុកអូជ្រៅ និងមន្ត្រីសាលាស្រុក លោក ស៊ុគៀត ផាន់ថាំប្រធានមន្ទីវប្បធម៏និងសាសនា ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ អភិបាលស្រុកគោកធ្យូង មន្ត្រីនិងពុទ្ធបរិស័តថៃ។
លោកសាន្ត ស៊ានហូអភិបាលស្រុកអូរជ្រៅថ្លែថា: ទានវស្សា បច្ច័យនិងទ័យទានដែលបានពីការដង្ហែរមកព្រគេនព្រះសង្ឃចាំព្រះវស្សាអសត្រីមាសនាពេលនេះ បានពីពុទ្ធបរិស័តជាថ្នាក់ដឹកនាំ និងមន្ត្រី ស្រុកគោកធ្យូងនិងស្រុកអូរជ្រៅ ហើយត្រូវប្រគេនដល់វត្តចំនួន២៣ ក្នុងស្រុកអូជ្រៅ និង៦វត្ត ប្រគេនវត្តនៅស្រុកគោកធ្យូង ។
លោក ស៊ុគៀត ផាន់ថាំប្រធានមន្ទីវប្បធម៏និងសាសនាខេត្តស្រះកែវថា: ស្រុកអូជ្រៅនិងស្រុកគោកធ្យូងជាស្រុកសម្ព័នមេត្រីភាព ហើយស្រុកទាំងពីសហការល្អលើគ្រប់វិស័យ ហើយប្រទេសទាំងពីកម្ពុជាថៃគោរពពុទ្ធសាសនាដូចគ្នា ដូចនេះការនាំទ័យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាពិតជាអាចអោយព្រះសង្ឃគង់រៀនសូត្រនិងអភិវឌ្ឍន៍វត្តអារាមផង។
លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ សាទរនិងថ្លែងអំណរគុណដល់ពុទ្ធបរិស័តស្រុកទាំងពីរអូរជ្រៅ គោកធ្យូង ដែលបានដង្ហែរទានវស្សា បច្ច័យនិងទ័យទានប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សារអស់ត្រីមាសក្នុងវត្តចំនួន២៩វត្តក្នុងស្រុកទាំងពីរអូរជ្រៅ គោកធ្យូង ហើយសង្ឃឹមថាស្រុកទាំងពីបង្កើនកិច្ចសហប្រតិប័ត្រការល្អ ដើម្បីអភិវឌ្ឍន៍ពុទ្ធសាសានាដែលជាសានារបស់រដ្ឋ៕ដោយ:ឃិន គន្ធា