ខេត្តរតនគិរី៖ អ្នកប្រម៉ាញ២នាក់បបួលគ្នាទៅបរបាញ់សត្វព្រៃដោយប្រើបករាស់កាំភ្លើងកែច្នៃនឹងគូមឆ្លុះ ជិះម៉ូតូឌុបគ្នាជាមធ្យោបាយធ្វើដំណើរផ្លូវឆ្ងាយ ខណះដែលដើរឆ្លុះសត្វព្រៃមិនបានសម្រេចពុំប្រទះឃើញសត្វព្រៃពួកគេទាំង២នាក់បម្រុងនឹងត្រឡប់មកលំនៅដ្ឋានវិញ ក៍ចងកាំភ្លើងជាប់នឹងម៉ូតូខ្វះការប្រុងប្រយ័ត្នចៃដន្យរាលកៃកាំភ្លើងផ្ទុះឡើងចំនួន១គ្រាប់ចំកំភ្លៅខាងស្តាំឆ្លាយទៅកំប៉េះគូទខាងក្រោយគ្នាឯងដួលប្រកាច់ប្រកិននៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ភ្ងាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦ នៅក្នុងព្រៃរបោះជាប់ក្រុមហ៊ុនម៉ាយ៉ាងខេ ស្តិតក្នុងភូមិវ៉ង ឃុំកាចូន ស្រុកវើុនសៃ។
តាមការឲ្យដឹងពីរសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ខាំ ប៉ុនភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមានមុខរបរកសិករ(រងរបួសធ្ងន់)រីឯដៃគូជនបង្កមានឈ្មោះ ម៉ង ឡងភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរអ្នកទាំង២នាក់មានទីលំនៅភូមិភ្នំកុក ឃុំបានហ្វាំងស្រុកវើុនសៃ ខេត្តរតនគិរី។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានជំនាញបានចុះទៅដល់កន្លែងកើតហេតុដឹកបញ្ជូនជនរងគ្រោះមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកជនបង្កបានឃាត់ខ្លួនមកសួរនាំនៅអធិការនគបាលស្រុកវើុនសៃបណ្ណោះអាសន្ននឹងដើម្បីកសាងសំណុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ដោយ៖ យក្ខឡោម