​ពលរដ្ឋ​នៅ​ផ្សារ​ត្រី​ប៉ោយប៉ែត​រិះគន់​ក្រុមហ៊ុន​Cleanner poipet​បង្ករ​អោយមាន​មនុស្ស​របួសធ្ងន់​ពេល​បំពេញការងារ​

0

បន្ទាយមានជ័យ: ¶ពលរដ្ឋនៅផ្សារត្រីក្រុងប៉ោយប៉ែត រិះគន់ខ្លាំងចំពោះក្រុមហ៊ុន Cleanner poipet ថាមិនគិតអាយុជីវិតមនុស្ស ដែលបណ្ដោយអោយតៃកុងសាក់ស័រ បើកកាយសំរាមបុកជញ្ជាំងបេតុងកន្លែងផ្ទុកសំរាមផ្សារត្រីធ្លាក់បាក់បណ្ដាលអោយយុវជន២រូបរងរបួសធ្ងន់។
ហេតុការគ្រោះថ្នាក់នេះកើតឡើងនាល្ងាចថ្ងៃទី ១៤ កក្ដដា ២០១៦នៅផ្សារត្រីក្នុងភូមិ ប៉ាលេយ្យ១ សង្កាត/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីប៉ូលីសប្រាប់ថា: មុនពេលកើហេតុ ជនរងគ្រោះទាំងពីរនាក់ បានដើរទិបន្លែក្បែរទីតាំងស្តុបសំរាម ខណះនោះស្របពេលសាក់ស័រ(គ្រឿចក្រ ) រោសន្ធាប់ចូលចូកកាយសំរាម ហើយក៍ជ្រុលទៅបុកជញ្ជាំងបណ្ដាលអោយ បាក់ធ្លាក់សង្កត់ជនរង្គ្រោះបណ្ដាលអោយគ្រោះថ្នាក់តែម្ដង។
មន្ត្រីប៉ូលីសប្រាប់ថា: ជនរងគ្រោះទី១មានឈ្មោះប៊ុន ហាយ អាយុ២២ឆ្នាំរស់នៅភូមិ ក្បាលស្ពាន១ សង្កាត/ក្រុងប៉ោយប៉ែត (របួសបាក់ជើងស្ដាំ)។ជនរងគ្រោះទី២ មានឈ្មោះតុង សុភ័ក្រអាយុ ១២ឆ្នាំរស់នៅភូមិ ប៉ាលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត (របួសជើងនិងក្បាល)។
តំណាងក្រុមហ៊ុនប្រាប់ថា:ក្រុមហ៊ុនទទួលខុសត្រូវចំពោះហេតុការនេះ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាក់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ចំណែកគ្រឿចក្ររក្សារទុកក្នុងអធិការក្រុងដើម្បីដោះស្រាយ៕ដោយ: ឃិន គន្ធាphoto_2016-08-15_19-23-53 photo_2016-08-15_19-23-51