ព្រះវិហារ ក្រុមហ៊ុនសិឡាដាមុិចមិនទទួលខុសត្រូវធ្វេីផ្លូវហេីយមិនដាក់លូធ្វេីអោយទឹកលិចស្រូវបីគ្រួសាររលួយគ្មានសល់កាលថ្ងៃទី17ខែកក្កដាឆ្នាំ2016នៅត្រងចំណុចស្រែសង្កែស្ថឹតនៅភូមិម្រេចឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារប្រភពពត័មានពីប្រជាពលរដ្ឋថាក្រុមហ៊ុនមិនយកចិត្តទុកដាក់ទឹកលិចមួយខែហេីយនៅតែមិនខ្វលខ្វាយជួយដាក់លូដូចធ្វេីមិនដឹងមិនឮចំណែកលោកមេភូមិម្រេចបានប្រាប់អ្នកសារពត័មានយើងកាលពីរព្រឹកមីញថាគាត់មានការសោកស្តាយដំណាំប្រជាពលរដ្ឋដែលទឹកលិចទាំងស្រុងហេីយធ្វេីអោយខូចខាតស្រូវនិងផ្លូវថ្នល់ក៏ខូចព្រោះមិនធ្វេីស្ពានមិនដាក់លូដោយសារក្រុមហ៊ុននេះខ្វះបច្ចេកទេសធ្វើផ្លូវដូចបឹតភ្លឺស្រែទៅវិញផ្លូវក្រុមហ៊ុនក៏ខូចស្រូវប្រជាពលរដ្ឋក៌ខូច។
ប្រជាពលរដ្ឋបានសំណូមពរសូមអោយលោកអភិបាលខេត្ដព្រះវិហារ នីងសម្តេចហ៊ុនសែនព្រមទាំងលោកជំទាវមេត្តាជួយសំរួលអោយក្រុមហ៊ុនធ្វេីផ្លូវឡេីងវិញដេីម្បីអោយប្រជាពលឆ្លងកាតបានស្រួលចំណែកក្រុមហ៊ុនសិឡាដាមុិចវិញមិនអាចសុំបំភឺបានទេនៅពេលនេះដោយចុចទូស័ព្ទចូលគ្មានអ្នកលេីក។ ដោយសែមឡុំ