ប្រជា​ពល​រដ្ន​និង​សាច់ញាតិ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចោត​លោក គ្រី​សារិទ្ធ មេ​ប៉ុស្ដិ​ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​បាន​វៃ​ខ្នេះ​ធ្វើ​ទារុណកម្ម​មកលើ​ពល​រដ្ន​គ្មាន​ត្រា​ប្រណី​

0

កំពង់ធំ= ប្រជាពលរដ្ននិងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចោតលោក គ្រីសារិទ្ធ មេប៉ុស្ដិឃុំទ្រៀលស្រុកបារាយណ៍ខេត្តកំពង់ធំថាបានដឹកនាំកំលាំង២នាក់ទៀតចុះចាប់ក្មេងឈ្លោះគ្នា ១ក្រុម មានគ្នា៤នាក់នៅstarmart មួយកន្លែង ក្នុងភូមិរលងថ្មី ឃុំស្រឡៅ ស្រុកបារាយណ៍ ហើយធ្វើទារុណកម្មវាយដំបង្កស្នាមរបួសយ៉ាងធ្ងន់ធ្ងរមកលើរូប លោកឌឹម វណ្ណេះ ភេទប្រុស អាយុ ២៧ឆ្នាំ ជាំពេញខ្លួនរហូតដាច់ពោះវៀន២កំណាត់ក្រោយពីពេទ្យកេតុមាលា នៅឯក្រុងភ្នំពេញបានពិនិត្យរួច និង២នាក់ទៀតឈ្មោះ ផល ភេទប្រុសអាយុ២៤ឆ្នាំ រងរបួសស្រាល និងឈ្មោះ អុច ធីម ភេទប្រុស អាយុ៤៦ ឆ្នាំ របួសគ្រាំក្នុងពីបទ (ស្រវឹងស្រាជេរលាឡា) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ។
បើតាមសំដីបងប្រុសជនរងគ្រោះបានប្រាប់ថាកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦នៅវេលាម៉ោង៩និង១០នាទីយប់ ប្អូនរបស់ខ្លួនឈ្មោះ ឌឹម វណ្ណះ អាយុ២៧ឆ្នាំ និងឈ្មោះ ផល អាយុ២៤ឆ្នាំជាមិត្តភក្តិ បានជិះម៉ូតូទៅរកបង្អែមញាំ ពេលទៅដល់កន្លែងលក់បង្អែមត្រូវបានបិត ក៏បន្ដដំណើរទៅstarmart រកទិញរបស់ញាំ តែមកដល់ មួយសន្ទុះ ក៏មានក្រុមក្មេង១ស្ទៀវ១ក្រុមឈ្លោះគ្នារហូតវៃតប់គ្នា មួយស្របកក្រោយមកក៏បែកគ្នាអស់ទៅ ជនរងគ្រោះបានដើរចេញមកក្រៅstarmart កាម៉ាសុវត្ថិភាពក៏ចាប់រូបភាពបាន លុះស្អែកឡើងថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៦ មេប៉ុស្ដិឃុំទ្រៀល ក៏មកចាប់ប្អូនរបស់ខ្ញុំនិងមិត្តភក្កិយកទៅវៃដំច្រំធាក់តាមអំពើចិត្តថែមទាំងបញ្ចូនទៅវៃនៅប៉ុស្ដិថែមទៀត រហូតប្អូន របួសគ្រាំពេញខ្លួនក្រោយមកក៏បញ្ចូនទៅមន្ទីរ កេតុមាលា នៅក្នុងភ្នំពេញ គ្រូពេទ្យពិនិត្យឃើញដាច់ពោះវៀន ជាពីរកំណាត់ និងគ្រាំក្នុងសព្វពេញខ្លួននិង ក្បាលនៅឈឺនៅឡើយ (ជនរងគ្រោះបញ្ចាក់ថាខ្លួនមិនបានពាក់ព័ន្ធក្នុងរឿងវៃតបគ្នាទេ បើសិនពាក់ព័ន្ធម្លេះសមរត់មិនអោយសមត្ថិកិច្ចចាប់បាននោះឡើយ)ក្នុងថ្ងៃចាប់នោះសមត្ថកិច្ចបានយក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ទូស័ព្ទ ចុចពិល ១គ្រឿង ម៉ាកសាមសុង ១គ្រឿង លុយ បាត២០០០បាត មិនឃើញប្រគល់អោយម្ចាស់ជនរងគ្រោះវិញទេ ។Image30
ក្នុងការចោតប្រកាន់នេះ លោក គ្រី សារិទ្ធ មេប៉ុស្ដិឃុំទ្រៀល មិនបានធ្វើការបកស្រាយអោយយើងបានដឹងនោះទេ គ្រាន់តែប្រាប់អោយតេទៅសួរលោក កែកញ្ចានា អធិការរងស្រុករងស្រុកបារាយណ៍ ទើបដឹងរឿងនេះច្បាស់ ។
លោក កែកញ្ញានា អធិការរង បានប្រាប់ថា ឈ្មោះ ឌឹម វណ្ណេះនិង ឈ្មោះផល នេះបានយក ផ្លែដែក ឆាបទៅចាក់ជនរងគ្រោះម្ខាងទៀត របួសធ្ងន់កំពុងដេកនៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយទេ ហើយការចុះចាប់ជនល្មើសទាំង២នាក់នេះគឺចាប់តាមដីកា ព្រះរាជអាជ្ញានិងតាមប្រភពពីប្រជាពលរដ្នព្រមទាំងតាមកាម៉ារ៉ាសុវត្ថិភាពនៅនិងកន្លែងកើតហេតុ ចំណែករឿង លោក គ្រីសារិទ្ធ មេប៉ុស្ដិទ្រៀល វៃដំលើរូប ឌឹម វណ្ណេះ និង ផល នោះ លោកពុំបានដឹងទេ ព្រោះថ្ងៃចាប់ខ្លួនពុំបានធ្វើទារុកម្មឡើយ។Image34
ប្រជាពលរដ្នសំណូមពរសុំអោយលោក ជូសំអាន ស្នងការខេត្តកំពង់ធំពិនិត្យលើ ករណី លោកមេប៉ុស្ដិឃុំទ្រៀលដែលធ្វើទារុណកម្មវៃដំលើរូប ឌឹមវណ្ណេះ រហូតដាច់ពោះវៀនជា២កំណាត់ និងគ្រាំក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ ក្រោយពីពេទ្យកេតុមាលា នៅក្រុងភ្នំពេញបានពិនិត្យ រួច និងសុំអោយដក់លោក មេប៉ុស្ដិទ្រៀលនេះចេញពីស្រុកបារាយណ៍ បើទុកទៅទៀត ប្រជាពលរដ្នមិនគាំទ្រនោះទេ៕ ប៊ុន រិទ្ធី
Image31