ខេត្តព្រះសីហនុ៖ រសៀលថ្ងៃសៅរ៍ ១៦ កក្កដា ២០១៦ រដ្ឋបាលក្រុង បានចុះទៅបង្ក្រាប នឹងបានធ្វេីកំណត់ហេតុបិទទីតាំងហ្គេមបាញ់ត្រីមួយទីតាំងថ្មីទៀតនៅក្បែឧត្តុនិយម ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រី ៥គ្រឿង យកមករក្សាទុកនៅសាលាក្រុង។
ការបង្ក្រាបហ្គេមបាញ់ត្រីលួចបេីកដូចអំពិលអំពែកនេះរដ្ឋបាលក្រុងបានលួច តាមដាន ៣សប្តាហ៍មកហេីយទើបអាចស្វែងរកទីតាំងនេះឃើញ។គួររំលឹកថា ចាប់តាំងពីរដ្ឋបាលក្រុង ប្រកាសបិទហ្គេមបាញ់ត្រី ១៣ទីតាំង ទូទាំងក្រុង កាលពី ៨ មករា ២០១៦ គឺ ៥ថ្ងៃក្រោយនៃថ្ងៃប្រកាស ហ្គេមបាញ់ត្រី១៣ទីតាំង ត្រូវបានបិទទាំងស្រុង ។
ប៉ុន្តែរយៈកាលចុងនេះបន្ទាប់ពីមានពលរដ្ឋរាយការណ៍ថានៅមានការបើកលួចលាក់ខ្លះៗទៀត,អាជ្ញាធរក្រុងក៍បានបង្ក្រាបជាបន្តបន្ទាប់និងបានដកហូតទូហ្កេមទាំងនោះមករក្សាទុកត្រៀមកំទេចចោលនាពេលខាងមុខ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុថា៖”មិនឱ្យមានវត្តមានហ្កេមបាញ់ត្រីខុសច្បាប់បន្តមានវត្តមាននៅលើទឹកដីក្រុងព្រះសីហនុជាដាច់ខាត”៕
(ស្តាប់ ប្រសាសន៍លោក អ៊ី សុខឡេង)