​អត្រា​មនុស្ស​ស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​ក​ម្រឹត​ខ្ពស់ បើទោះបី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​ត្រូវបាន​រឹតបន្តឹង​យ៉ាងណា​កដោយ​

0

 

តាកែវ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់និងរងរបួសចំនួន៣៤៤នាក់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិការ២០១៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

បើតាមរបាយការណ៍របស់លោក ប៉ុក ពលរិទ្ធិ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តតាកែវបានបញ្ហាញថា រយៈពេល៦ខែនៅទូទាំងខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៣លើក លើ១៦៦លើក បើប្រៀបធៀបនិងឆ្នាំ២០១៥ គឺថយចុះចំនួន៣លើក បណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់សរុបចំនួន៣៤៤នាក់ លើ៣៥៤នាក់ ក្នុងនោះប្រុស២៦៧នាក់ ស្រី៧៧នាក់ ថយចុះ១០នាក់ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៧៣នាក់ លើ៧៧នាក់ ប្រុស៦៤នាក់ ស្រី៩នាក់ ថយចុះ៤នាក់ រងរបួសធ្ងន់១៥៧នាក់ លើ១៥៥នាក់ ប្រុស១២៤នាក់ ស្រី៣៣នាក់ កើនឡើងចំនួន២នាក់ រងរបួសស្រាល១១៤នាក់ លើ១២២នាក់ ប្រុស៧៩នាក់ ស្រី៣៧នាក់ ថយចុះ៨នាក់ ។ បណ្ដាលឲ្យខូចខាតយានយន្តសរុបចំនួន២៨១គ្រឿង លើ២៨៥គ្រឿង ថយចុះ៤គ្រឿង រថយន្តតូចចំនួន៥០គ្រឿង លើ៤៩គ្រឿង រថយន្តធំ២៧គ្រឿងលើ២១គ្រឿង ម៉ូតូចំនួន១៨៨គ្រឿង លើ២៨៩គ្រឿង យានផ្សេងៗចំនួន១៦គ្រឿងលើ២៦គ្រឿង ។
របាយណ៍ដដែលបានបន្ថែមថា មូលហេតុបណ្ដាលមកពីកត្តាមនុស្ស១៦០ករណី កត្តាយាន្តយន្ត៣ករណី ក្នុងនោះ បើកបរជែងរងគ្រោះថ្នាក់៥៣ករណី បើកបរក្នុងល្បឿនលឿន៤៥ករណី មិនគោរពសិទ្ធអាទិភាព៣០ករណី បើកបរក្នុងស្ថានភាពស្រវឹង១៤ករណី បត់ឆ្វេងឫស្តាំ១០ករណី មិនប្រកាន់ស្តាំ៩ករណី និងគ្រោះថ្នាក់ផ្សេងៗ២ករណី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៦៣ករណីខាងលើ សមត្ថកិច្ចបានធ្វើការសម្រុះសម្រួលរួចរាល់ចំនួន១១៧ករណី កំពុងអង្កេតស្រាវជ្រាវកសាងសំណុំរឿងតាមនិតិវិធីចំនួន២៤ករណី និងបញ្ជូនឡើងតុលាការបានចំនួន២២ករណី៕IMG-20160418-WA0047 IMG-20160418-WA0048 IMG-20160418-WA0045 FB_IMG_1462262628430