ខេត្តព្រះសីហនុ៖ជនបរទេសម្នាក់ដែលជាប់ចោទពីបទបង្ករគ្រោះថ្នាក់ចរាចរណ៏បណ្តាលអោយកុមារីម្នាក់ បាន ស្លាប់នៅនឹងកន្លែង និង មនុស្សស្រី ប្រុស ៦នាក់ផ្សេងទៀតរងរបួសធ្ងន់កាល ពីថ្ងៃទី ១៣ក្កដា ឆ្នាំ២០១៦នៅឯស្រុកព្រៃនប់កន្លងទៅនេះ ត្រូវបាន កំលាំងជំនាញប៉ូលិសចរាចរណ៏ផ្លូវគោកនៃស្នងការ ដ្ឋាន នគរបាលខេត្តព្រះសីហនុ សម្រេចបញ្ជូន ទៅកាន់សាលាតំបូងហើយ ដើម្បីចាត់ការណ៏ ទៅតាម និតិវិធីច្បាប់។
គូរបញ្ជាក់ផងដែរថាជនជាប់សង្ស័យឈ្មោះ Kasyano ភេទប្រុសអាយុ៤៧ឆ្នាំ មានមុខរបរ ទេសចរណ៏ស្នាក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ក្កដាឆ្នាំ២០១៦នៅវេលាម៉ោង០៧និង១០នាទីបានបើករថយន្តមួយគ្រឿងម៉ាក(ហ្វ័តពណ៏ខ្មៅពាក់ស្លាកលេខ2A4028)តាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ ១៧៥ និង ១៧៦ ត្រង់ចំនុច ផ្លូវកោង ស្ថិតក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅរាជថានីភ្នំពេញ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាកTAUROS LS ពន៏ស្ក ពាក់ស្លាកលេខ (នប ១. ៦៨៤២)បើកបរដោយឈ្មោះ មុត សុខា ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរប៉ូលីស នៅស្រុកព្រៃនប់ បច្ចុប្បន្ន មានទីលំនៅ ភូមិត្រពាំងមូល ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុខណៈពេលបើកឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបូសធ្ងន់ រូមនឹងអ្នករូម ដំណើរចំនួន ២នាក់ទៀតមានឈ្មោះទី១-មុតភត្រាភេទស្រីអាយុ១៩មុខរបរសិស្ស ទី២ -ឈ្មោះគង់ភណ្ឌ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្សរងរបួសធ្ងន់ផងដែរ រួចហើយរថយន្តបង្ករនោះក៏បាន បន្តទៅបុកម៉ូតូមួយ គ្រឿង ផ្សេងទៀត ម៉ាក ហុងដា សេ១២៥ពណ៏ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1E 3021 បើកបរ ដោយឈ្មោះ អ៊ុង ឌីណា ភេទ ស្រី អាយុ៣៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិត្រពាំងគា ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់នឹងអ្នករួមដំណើរ មាន៣នាក់ទៀតគឺឈ្មោះទី១- តួច ឡុង អ៊ី ភេទ ប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស រងរបួសធ្ងន់ ទី២ -ឈ្មោះ ទូច លី ហាងភេទ ស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស រងរបួសធ្ងន់ និងទី៣-ឈ្មោះ ទួច ស្រី និចភេទ ស្រី អាយុ០៧ឆ្នាំមុខរបរសិស្ស រស្លាប់នៅភ្លាមៗនឹងកន្លែងកើតហេតុតែម្តង៕