ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងសោភណ័ភាពខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំសមត្ថកិច្ចចំរុះគ្រប់ជំនាញពាក់ពន្ធ័ ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅក្នុងផ្សារនិងនៅជុំវិញផ្សារលើ អោយមានរបៀបរៀបរយ និងមានសោភណ័ភាព ក្នុងនោះដែរក៏មានគំរោងសហការជាមួយប្រជាពលរដ្ឋជាអាជីវករ កសាងផ្លូវបេតុងមួយខ្សែមានប្រវែងជាង១០០ម៉ែត្រ នៅជ្រុងខាងត្បូងឈៀងខាងកើតចូលមកផ្សារលើផងដែរ។
លោក ស៊ុន សុវណ្ណរិទ្ធ បានអោយដឹងថា៖ កន្លងមកផ្លូវចូលមកផ្សារលើនៅក្នុងចំណុចខាងលើនេះ
ជាផ្លូវគ្រោះក្រហម ពេលមានភ្លៀងគឺផ្លូវនេះមានទឹកដក់ ភក់ជ្រាំពិបាកធ្វើដំណើរចូលក្នុងផ្សារលើ និងកន្លងមកដោយមានការស្នើសុំពីប្រជាពលរដ្ឋ និងដោយមានការសហការពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះមួយចំនួននៅចំណុចនេះ ប្រហែលជាគម្រោងកសាងផ្លូវបេតុង១ខ្សែ ស្តិតនៅក្នុងភូមិត្រពាំងបីនេះអាចនិងធ្វើទៅបាន។
ទាក់ទងនីងគម្រោងកសាងផ្លូវនេះ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង បានអោយដឹងថា៖
នៅសងខាងផ្លូវមួយខ្សែនេះ មានផ្ទះប្រជាពលរដ្ឋរស់នៅសងខាងជិត២០គ្រួសារ ខាងមុខនេះលោកនិងអោយមេភូមិស្ទាបស្ទង់មតិម្ចាស់ផ្ទះទាំងអស់នៅសងខាងផ្លូវនេះ ដោយសំណូមពរអោយពួកគាត់ចូលរួមថវិការបក្ខដិភាពទៅតាមលទ្ធភាព ប្រហែលក្នុង១គ្រួសារ១០០ដុល្លា ចូលរួមកសាងផ្លូវបេតុងនេះដែលមានទទឺង៤ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ និងនៅខ្វះខាតប៉ុន្មានអាជ្ញាធរខេត្ត និងក្រុងស្នើសុំទៅលោក
ប្រធានមន្ទីរសាធារណៈការខេត្តជួយបង្គ្រប់ ដែលតាមការស្ទាបស្ទង់ខ្លះៗមកហើយនោះ ប្រជាពលរដ្ឋភាគច្រើនសប្បាយចិត្ត និងចូលរួមកសាង។
ដោយឡែកក្រោយពីបានចុះត្រួតពិនិត្យសណ្តាប់ធ្នាប់លក់ដូរ នៅក្នុងផ្សារលើ និងជុំវិញផ្សារលើរួចហើយនោះ លោក ស៊ុន សុវណ្ណរិទ្ធ បានធ្វើការប្រជុំជាមួយមន្ទីរជំនាញពាក់ពន្ធ័ សមត្ថកិច្ច និងគណៈកម្មការផ្សាលើ ដោយបានដាក់ផែនការតាមគោលការរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវអនុវត្តជាបន្តថា៖
១.មន្ទីរឧស្សាហកម្មខេត្តរ៉ែនិងឋាមពលខេត្ត ត្រូវរៀបចំប្រពន្ធ័ខ្សែភ្លើងដែលរញ៉េរញ៉ៃ នៅលើបង្គោលភ្លើងមុខផ្សារ អោយមានសណ្តាប់ធ្នាប់ បង្កាគ្រោះអគ្គីភ័យ ។ ២.គណៈកម្មការផ្សារលើ និងសមត្ថកិច្ចត្រូវដើរប្រាប់អាជីវករដែលតដំបូល ចេញពីអាគាររបស់ផ្សារមាន២កន្លែងនៅខាងជើង និងខាងយត្បូងផ្សារ ត្រូវតែរើរុះចេញក្នុងល្ងាចថ្ងៃទី១៦នេះ បើមិនរុះរើចេញទេ ថ្ងៃទី១៧សមត្ថកិច្ចចំរុះត្រូវរុះរើចេញហើយ និងត្រូវផ្សព្វអាជីវករក្នុងផ្សារអោយចេះធ្វើអនាម័យតាមតូបរៀងៗខ្លួន។ ៣. សំយាបមុខផ្សារមិនអនុញ្ញាតអោយអាជីវករ តតង់ចេញមកក្រៅទៀតឡើយដែលនាំអោយបាត់សោភណ័ភាពផ្សារ។ ៤.នៅតាមខឿនមុខផ្សារមិនអនុញ្ញាតអោយដាក់លក់ឥវ៉ាន់នោះឡើយ ចំពោះអ្នកដាក់នំបុ័ងលក់ក្នុងពេលនេះ និងឈ្មោះហួតស្រី ដែលបានលក់ដូរតូបលក់បាយនៅមុខផ្សារជ្រុងខាងលិចឈៀងខាងជើង មិនអនុញ្ញាតអោយដាក់គ្រែឬតុលក់ដូរបាំងផ្លូវដើរចូលក្នុងផ្សារឡើយ ។ ៥.តូបសន្តិសុខយាមនៅខាងមុខផ្សារ គណកម្មការផ្សារលើត្រូវលាបពណ៌ជាថ្មីអោយមានសោភ័ណភាពល្អ និងកន្លែងចំណតរថយន្តមុខផ្សារត្រូវគូសបន្ទាត់លឿងជាសំគាល់។ ៦. អ្នកល់ដូរនៅសងខាងផ្សារអនុញ្ញាតងោយដាក់តែឆ័ត្រលក់ដូរទេ និងត្រូវតែលក់នៅក្នុងកន្លែងកំណត់អោយលក់មិនអោយលក់ចេញក្រៅឡើយ ហើយតាមគម្រោងឯកឧត្តមអភិបាខេត្ត នៅថ្ងៃទី១៩ ខែកក្កដានេះ និងកំណត់អោយធ្វើការបាញ់ទឹកលាងផ្សារអោយស្អាត៕