​ស្ត្រី​វ័យ​២៥​ឆ្នាំ​ម្នាក់​ដេកលក់​ក្នុង​ខ្ទម​ចំការ​ម្នាក់ឯង​ត្រូវ​ជនសង្ស័យ​លូន​ចូល​មុង​ចាប់រំលោភ​មួយ​ឆ្អែត​ហើយ​គេចខ្លួនបាត់​

0

 

ខេត្តពោធិ៍សាត់៖ ស្ត្រីវ័យ២៥ឆ្នាំម្នាក់បានបាត់បងកេរ៍ភេទគួឲ្យសង្វេកបំផុតដែលរងការខ្មាសអៀនពីអ្នកស្រុកក្នុងភូមិដែលខ្លួនរស់នៅ ដោយសាតែបុរសវ័យ២៨ឆ្នាំម្នាក់បានលបលូចចូលទៅចាប់នាងកំពុងដេកលង់លក់និងខ្ទមចំការរំលោភមួយឆ្អែតហើយគេចខ្លួនបាត់។

ហេតុការករណីរំលោភនេះបានកើតឡើងកាលពីវេលាមោ៉ង២១និង៤៧នាទីយប់ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតនៅភូមិក្រពើពីលើ ឃុំក្រពើពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមមន្ត្រីនគរបាលយុត្តិធម៏ប៉ុស្ត៍រដ្ឋបាលមូលដ្ឋានឃុំក្រពើពីបានឲ្យដឹងថា៖ នារីរងគ្រោះករណីរំលោភនេះឈ្មោះ ម.ស.ព អាយុ២៥ឆ្នាំ ហើយបុរសជាជនសង្ស័យត្រូវបាននារីរងគ្រោះប្រាប់ថាឈ្មោះ សយ សែន អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើជាមូយគ្នានិងនារីគ្រោះ។

មន្ត្រីដដែលបានឲ្យដឹងតាមពាក្យបណ្ដឹងនារីរងគ្រោះនោះរៀបរាប់បន្តថា៖ នៅមុនពេលកើតហេតុនេះឡើង នារីរងគ្រោះ នាងបានដេកក្នុងខ្ទមចំការត្រង់ចំនុចវាលស្បូវតែម្នាក់ឯង លង់លក់យា៉ងស្កប់ស្កល់នោះ ។ ស្រាប់តែមានបុរសសង្ស័យម្នាក់ បានលូចលបដើរមកសំដៅខ្ទមចំការនាង ហើយក៍បានលូនចូលក្នុងមុងដែលនាងដេកលង់លក់មិនដឹងខ្លួន ហើយបុរសនោះក៍បានចាប់អោបរិទ្ធនាងជាប់ នាងក៍បានភ្ញាក់ បំរ៉ុងនឹងស្រែកឲ្យអ្នកភូមិជួយដោយនាងបើកភ្នែកទៅឃើញជនសង្ស័យឈ្មោះ សយ សែន នៅភូមិជាមួយគ្នា ជនសង្ស័យនោះក៍បានយកដៃខ្ទប់មាត់នាងជាប់មិនឲ្យស្រែក និងរើរូចឡើយ ហើយក៍បានធ្វើសកម្មភាពចាប់នាងរំលោភ មួយឆ្អែតហើយ ជនសង្ស័យនោះក៍បានគេចខ្លួនបាត់ស្រមោលតែម្ដង។

មន្ត្រីរដ្ឋបាលប៉ុស្ត៍ក៍បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ក្រោយពេលយើងទទួលបានបណ្ដឹងពីនារីរងគ្រោះនោះនៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៦ ដូចការៀបរាប់ខាងលើរូច កំលាំងយើងក៍បានតាមរកជនសង្ស័យតែគេបានគេចខ្លួនចេញពីផ្ទះ តាំងពីយប់មោ៉ងរំលោភខាងលើម្លេះ តែយា៉ងណាសមត្ថកិច្ចយើងនៅតែបន្តសើុបអង្កេតស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនដើម្បីយកជនសង្ស័យ សយ សែន នេះមកផ្ដន់ទាទោសតាមច្បាប់៕2016-07-15-PHOTO-00000014 2016-07-15-PHOTO-00000016 2016-07-15-PHOTO-00000018 2016-07-15-PHOTO-00000019