ខេត្តកំពង់ឆ្នាំង៖ បុរស២នាក់ជាកម្មករក្រុមហ៊ុនអគ្គីសនី អ៊ុងសុវណ្ណនីខេត្តកំពង់ឆ្នាំង បានឆក់ខ្សែភ្លើងនៅឡើងតខ្សែភ្លើងនៅលើបង្គោលភ្លើង ម្នាក់របួសធ្ងន់ និងម្នាក់របួសស្រាលដោយសារតែឡងចរន្តភ្លើងពីផ្ទះប្រជាពលរដ្ឋ ពេលចរន្តភ្លើងអគ្គីក្រុមហ៊ុនបានផ្តាច់ទៅហើយដើម្បិតភ្លើងនោះ។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទីព្រឹក នៅតាមផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងមានការភ្ញាក់ផ្អើលមនុស្សជាច្រើននាក់ទៅមើលឡើងស្ទះចរាចរណ៍ជាងកន្លះម៉ោង។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ កម្មកររងគ្រោះទាំង២នាក់ន៉មាន១ឈ្មោះ លី ចាន់ធឿន អាយុ២៥ឆ្នាំរបួសធ្ងន់ជាប់នៅលើបង្គោលភ្លើង គេរស់នៅភូមិអាឡែង ឃុះជ្រៃបាក់ ស្រុករលាប្អៀរ ២ឈ្មោះ ហ៊ិន កក្កដា អាយុ៣០ឆ្នាំរបួសស្រា
ល គេស្នាក់នៅក្នុងភូមិទី២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ករណីគ្រោះថ្នាក់ខាងលើនេះ លោក ស រនាថ មេការក្រុមហ៊ុនអគ្គីសនីខាងលើបានបញ្ជាក់អោយដឹងថា៖ មុនពេលអោយកម្មករឡើងតខ្សែភ្លើនៅលើបង្គោលភ្លើងនោះ គឺក្រុម
ហ៊ុន បានបិតចរន្តអគ្គីសនីនៅតាមលីញទៅផ្សារក្រោមរួចហើយ ។ ប៉ុន្តែជាធម្មតានៅពេល
ចរន្តភ្លើងក្រុមហ៊ុនបានផ្តាច់ ប្រជាពលរដ្ឋដែលមានម៉ាស៊ីនភ្លើងនៅតាមផ្ទះដែលចាប់បាច់
ត្រូវប្រើភ្លើង គឺគាត់ត្រូវបញ្ឆេះម៉ាស៊ីនភ្លើងនៅតាមផ្ទះរាប់រយខ្នងផ្ទះដើម្បីប្រើភ្លើង ហេតុ
នេះហើយទើបចរន្តភ្លើងបានឆ្លងពីតាមផ្ទះណាមួយ ទៅខ្សែភ្លើងតាមបង្គោលភ្លើងវិញ ធ្វើ
ឌោយកម្មករទាំ២នាក់ កំពុងឡើងតភ្លើងឆក់ចរន្តភ្លើងនោះ រងរបួសតែម្តង គឺកម្មករម្នាក់បានឆក់សន្លប់នៅលើបង្គោលភ្លើងតែម្តង។
ក្រោយពេលកើតហេតុ គេឃើញគ្រឿងចក្រ១គ្រឿង បានលាប្រមោយដងសន្ទូចរប
ស់ខ្លួន អោយកម្មករម្នាក់ឡើងទៅចងផ្អោប កម្មកររងគ្រោះយកមកក្រោម ដាក់លើរថយន្ត
សង្គ្រោះ ដឹកកម្មកររងគ្រោះមកសង្គ្រោះព្យាលបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ លោកគ្រូពេទ្យខេត្តបានអោយដឹងថា ជនរងគ្រោះរបួសធ្ងន់ តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ គឺអាចសង្គ្រោះបាន។
នៅក្នុងករណីគ្រោះថ្នាក់ការងារខាងលើនេះ គឺគេឃើញមេការក្រុមហ៊ុន និងតំណាង
ក្រុមហ៊ុនកំពង់យកចិត្តទុកដាក់ទទួលខុសត្រូវទាំងស្រុង ទៅលើកម្មកររបស់ខ្លួន ក្នុងការចេញសោហ៊ុយព្យាបាលរបួស និងថែទាំងអ្នករបួសនៅក្នុងមន្ទីរពេទ្យខេត្ត ៕