នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៤លើបុរីវប្បធម៌កោះសំពៅមាសក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់បានរៀបចំពិធីរំលឹកវិញាណក្ខន្ធ័អ្នកដែលបានស្លាប់ក្នុងរបបប្រលយ័ពូជសាសន៏ក្នុងរយ:ពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមអនុប្រធានអចិន្ត្រយ៏គណប្រចាំការ
គណបក្សខេត្តម៉ក់រ៉ានិងឯកឧត្តមអភិបាលខេត្តពោធិសាត់ម៉ៅធនិនដែលមានការអញ្ជើញចូលរួមពីមន្ត្រីរាជការរសរុបមានចំនួនជាង២៧៧៩នាក់។ឯកឧត្តមអនុប្រធានគណបក្សខេត្តនិងឯកឧត្តមអភិបាលខេត្តបានដាក់គូរោនផ្កានិងដុតទៀនធូបគោរពដល់ដួងវិញញាណក្ខន្ធ័ដល់កម្មាភិបាលយុទ្ធជនយុទ្ធនារីនិងប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រលយ័ពូជសាសន៏ព្រះសង្ឃក៏ធ្វើពិធីបង្សុកូលដើម្បីឧទ្ទិសដើម្បីឲ្យទាំងនោះឆាប់យោលកំណើតសារជាថ្មី។ឯកឧត្តមម៉ៅធនិនបានអាននូវសន្ទរថាដែលបានឆ្លុះបញ្ចាំងអំពីរយ:ពេលជាង៣០ឆ្នាំមុននេះក្រោមរបបកម្ពុជាប្រជាធិបតេយ្យមាតុភូមិនិងប្រជាជនកម្ពុជាបានទទួលរងនូវមហាឧក្រឹដ្ឋកម្មប្រលយ័ពូជសាសន៏ដែលពុំធ្លាប់មានក្នុងប្រវត្តសាស្ត្រកម្ពុជាពួកគេ
បានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់ក្នុងនោះខេត្តពោធិ៍សាត់ក៏មានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋចំនួន៩៤.៧៥២នាក់ដែលទាំងនោះគឺជាលោកឪពុកលោកម្តាយបងប្អូនជាញាតិមិត្តដែលជាសាច់ឈាមយើងទាំងអស់គ្នាដែលពុំមានក្រុមគ្រួសារណាមួយគ្មានសាច់ញាតិត្រូវបាត់បង់អាយុជីវិតនោះឡើយសរុបមកវិញអ្នកទាំងអស់នោះហើយគឺសាច់ញាតិបងប្អូនយើងដែលត្រូវបានពួកឃាតករសម្លាប់ចោលតាមដងព្រៃភ្នំព្រៃស្មសានជ្រលងដងអូរតាមព្រៃរនាមតាមបណ្តាគុកនានាក្នុងរណ្តៅកបើមនុស្សរាប់ពាន់នាក់ពាសពេញលើផ្ទៃប្រទេស។ សម្តេចទាំងបីបានដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រលយ័ពូជសាសន៏ទទួលបាននូវជយ័ជំនះដ៏ត្រចះត្រចង់នៅថ្ងៃ៧មករាឆ្នាំ១៩៧៩មិនតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជាបានសង្គ្រោះប្រជានកម្ពុជាឲ្យរស់រានមានជីវិតសារជាថ្មីបានផ្តល់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលបានគាំពារដោយច្បាប់ដូចជាសិទ្ធិរស់រានមានជីវិតសិទ្ទិនយោបាយសិទ្ទិជំនឿសាសនាសិទ្ទិកម្មសិទ្ធទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លីដែលសព្វថ្ងៃនេះប្រទេសកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍន៏បានឯកភាពទឹកដីមិនមានការបែកបាក់គ្នាស្ថិតក្រោមការដឹកនាំរាជរដ្ឋាភិបាលតែមួយ។ផ្អែកលើមូលដ្ឋាននៃគោលនយោបាយឈ្នះឈ្នះក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិព្រឹត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនិងប្រកបដោយភាពសុខដុម្យនា។តមកឯកឧត្តមម៉ៅធនិននិងឯកឧត្តមម៉ករ៉ាបានចែកអំណោយជូនលោកយាយលោកតាចំនួន១០០នាក់ដោយម្នាក់ទទួលបានក្រណាត់សមួយដុំនិងថវិកា៥០០០រៀលនិងធ្វើពិធីរាប់បាតប្រគេនដល់ព្រះសង្ឃចំនួន៣៥អង្គដើម្បីឧទ្ទិសនូវមគ្គផលទាំងឡាយជូនដល់កម្មាភិបាលយុទ្ធជនយុទ្ធជនប្រជាពលរដ្ឋដែលបានស្លាប់ក្នុងរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃសួមឲ្យអ្នកទាំនោះបានចាកពីទីទាបថោកហើយបានទៅសោយសុខក្នុងឋានសួគ៌និងឋានព្រះនិពានកុំបីឃ្លៀងឃ្លាតឡើយ ។