​VIDEO ភ្ញៀវ​ទេសចរណ៍ ខេត្តសៀមរាប​ពេញនិយម​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ត្រាវ​កុដិ

0

សៀមរាបៈ ទំនប់ត្រាវកុដិ បច្ចុប្បន្នបានក្លាយ ជាកន្លែងទេសចរណ៍ដ៏សំខាន់ របស់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ថែមទាំងបានរកចំណូលដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយសារលក់នំចំណី ម្ហូបអាហារ ពីភ្ញៀវទេសចរណ៍ ដែលបានអញ្ចើញមកកំសាន្តនៅ រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ។
លោក អ៊ុក បញ្ញា ជាប្រធានសហគមទេសចរណ៍ ធម្មជាតិ ត្រាវកុដ្ឋ បានមានប្រសាសន៍ សំលេង និងរូបភាព ។
រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ គឺជាកន្លែងដែលមានភាពទាក់ទាញដល់ ភ្ញៀវទេសចរណ៍ ក្នុងស្រុក និងក្រៅស្រុក មកកំសាន្ត និងលំហែកាយ ដោយយកថវិការចំណាយក្នុងតំបន់ ដើម្បីបង្កើនមុខរបរដល់ប្រជាពលរដ្ឋ និងជាកន្លែងផ្តល់ភាពស្រស់ស្រាយ ក្នុងការគយគន់ទឹកបឹងថ្លាឈ្វេង និងការស្រូបយកខ្សល់អាកាស បរិសុទ្ធ ដែលមានការ បំរើសេវាកម្ម មានទាទឹក ស្ទូចត្រី ជិះទូកលេង ហែលទឹក និងជិះកង់ឡាន និងពិសារអាហារជួបជុំគ្រួសារ មិត្តភ័ក្ក ។
សូមស្តាប់ បទសម្ភាស កញ្ញា រិនដា ជាម្ចាស់ភោជនីយ៍ដ្ឋាន ដូងហោះ បានឲ្យដឹងពីភ្ញៀវទេសចរណ៍ ដែលមកកំសាន្តរមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ ។

ដោយ ប៊ុន រដ្ឋា