​ក្មេងស្រី​ម្នាក់ ព្រោះតែ​ម្តាយ​ហាម​មិន​ឲ្យ​ដើរលេង គិត​ខ្លី​ចងក​សម្លាប់ខ្លួន បានសម្រេច​

0

ខេត្តប៉ៃលិន៖ ក្មេងស្រីម្នាក់ ព្រោះតែខឹងម្តាយស្តីបន្ទោសបន្តិចបន្តួច មិនឲ្យដើរលេងជាមួយមិត្តភ័ក្ត្រ បានគិតខ្លី ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្មេងស្រីដែលគិតខ្លីចងកសម្លាប់ខ្លួន ឈ្មោះម៉ៅ វិជួន ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានសុំលុយម្តាយដើម្បីទឹញម៉ូតូ ហើយត្រួវម្តាយប្រកែក ព្រមទាំងមិនឲ្យក្មេងស្រីរងគ្រោះដើរលេងយប់ជាមួយមិត្តភ័ក្ត្រឡើយ ដោយខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ និងការប្រព្រឹត្តគ្រឿងញៀន ជាដើម ។ ប្រភពព័តមាន បានបន្តថា៖ បន្ទាប់ពីនោះមក នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ក្មេងស្រីរងគ្រោះ បានទឹញសាច់មាន់អាំងមកញុំនៅក្នុងផ្ទះ ហើយមិនដឹងយ៉ាងម៉េចស្រាប់តែនៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ក៏ឃើញក្មេងស្រីរងគ្រោះ បានចងកនៅក្នុងបន្ទុបគេងរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។ក្មេងស្រីរងគ្រោះបានឈប់សិក្សារយៈពេលមួយឆ្នាំមកហើយ ។
បើតាមប្រភពព័តមាន ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះឈ្មោះ ម៉ោ វិជួន អាយុ ១៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាកសិករ សមត្ថកិច្ចជំនាញបន្តថា ក្នុងការធ្វើកោសល្យវិច័យលើសាកសពរួចមក ក្មេងស្រីរងគ្រោះ បានធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនប្រាកដមែន ព្រោះតែ មានវិបត្តផ្លួវចិត្តក្នុងគ្រួសារ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុនិងប្រគល់សាកសពអោយអាណាព្យាបាល ក្មេងស្រីរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕រូបភាព សេង សុវណ្ណារិទ្ធ (1) រូបភាព សេង សុវណ្ណារិទ្ធ (2) - Copy