ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ អធិការនគរបាលស្រុកបានចាត់តាំងកម្លាំងចូលរួមជាមួយក្រុមចម្រុះ ដឹកនាំដោយ លោកកូយ កាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះអនុវត្តសាលក្រមវប្បវេណី លេខ៤(ក)
ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ រវាង ដើមចោទឈ្មោះ ហ៊ាង គឹមអេង ភេទស្រី អាយុ៥៥ឆ្នាំរស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងចុងចោទ ឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិ ឃុំ ខាងលើ ជាមួយគ្នា។
សមត្ថកិច្ចបានធ្វើការរុះរើលំនៅឋាន ដែលជាកម្មសិទ្ធរបស់ចុងចោទ ហើយប្រគល់ដីលំនៅដ្ឋាន១ កន្លែងនោះដែលនៅខាងលិចរង្វង់មូលក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទំហំ១០មគុណ១៨មឲ្យទៅភាគីដើមចោទវិញ។ ក្នុងការចុះអនុវត្តសាលក្រមខាងលើ កម្លាំងចម្រុះបានដកហូតអាវុធវែង១ដើមម៉ាកAK បត់ លេខ៣៧២៧ បង់២ គ្រាប់ចំនួន៥១គ្រាប់ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង៕