តាកែវ : ពលរដ្ឋក្រីក្រ១គ្រួសាររស់នៅភូមិភ្នំបុរីឃុំព្រែកផ្ទោលស្រុកអង្គរបុរីខេត្តតាកែវបានសម្ដែងការហួស ចិត្តខណៈដីកម្មសិទ្ធរបស់គាត់ត្រូវបានអនុគណស្រុកអង្គរបូរី ខេត្តតាកែវ រំលោភយក ហើយជាអាជ្ញាធរស្រុកមិនជួយដោះស្រាយបែរជាស្នើរឲ្យគាត់បរិចច្ចាគដីឲ្យទៅអនុគណទៅវិញ។បើយោងតាមសម្ដីលោក ឃួន គ្រិៈ អាយុ៥៧ឆ្នាំ រស់នៅភូមិភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី និងជាម្ចាស់ដីកម្មសិទ្ធបានឲ្យដឹងថា ដីរបស់ លោកមានចំនួន១ហិចតា ហើយគាត់បានកាន់កាប់តាំងពីឆ្នាំ១៩៩៦មកម្លេះដោយមានលិខិតស្នាមបញ្ជាក់ត្រឹមត្រូវពី សំណាក់អាជ្ញាធរ។គាត់បានបន្ដទៀតថា រហូតមកដល់ឆ្នាំ២០១៦គាត់បានចាក់ដីសង់កូនផ្ទះនៅស្រាប់តែ អនុគណស្រុកអង្គរបុរីព្រះនាមជុំ ចេង គង់នៅវត្តភ្នំបូរីបានប្ដឹងលោកទៅសាលាស្រុកអង្គរបូរី ដើម្បីឃាត់ មិនឲ្យគាត់សង់កូនផ្ទះសា្នក់នៅទៅវិញ។ ក្រោយមក លោកឌឹម គឹមសានអភិបាលស្រុកអង្គរបូរីបានកោះ ហៅរូបគាត់ទៅដោះស្រាយស្រាប់តែអភិបាលស្រុករូបនេះបង្គាប់ឲ្យធ្វើការបរិចាកដីកម្មសិទ្ធខាងលើទៅអនុគុណស្រុកទៅវិញ។ជុំវិញករណីខាងលើលោកអ៊ួច ជឺ មេភូមិភ្នំបុរីបានថ្លែទទួលស្គាល់ថាដីខាងលើគឺពិតជាដីកម្មសិទ្ធរបស់លោកឃួន គ្រិៈពិតមែនហើយព្រះអនុគណព្រះនាមជុំ ចេង គឺពិតជាមានមហិច្ឆតារំលោភយកដីនេះពិតមែន។លោកមេភូមិបានបន្ដទៀតថាលោកបានចូលទៅសាលាស្រុកដើម្បីធ្វើជាសាក្សីឲ្យពលរដ្ឋ១គ្រួសារខាងលើដែលរងការរំលោភ
ពីសំណាក់ព្រះអនុគណខាងលើតែត្រូវបានលោកឌឹម គឹមសានដេញលោកចេញពីសាលាស្រុកបណ្តាលឲ្យមានក្ដីអាមាស់ជាទីបំផុតផងដែរ ដោយគ្រាន់តែលោកចង់ បានភាពយុត្តិធម៌ជូនពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ។ ជុំវិញបញ្ហានេះផងដែរលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីបានឲ្យដឹងថា ពិតជាមានករណីអនុគណស្រុកប្ដឹងពលរដ្ឋ១គ្រួសារនៅចំនុចខាងលើមែនគឺអនុគណលោកចង់ធ្វើផ្លូវវាងវត្តហើយក៏មានផលប៉ះពាល់ទើបមានទំនាស់នេះឡើង តែលោកបានព្យាយាមដោះស្រាយហើយតែភាគីទាំងសងខាងមិនព្រមទទួលយករៀងៗខ្លួន៕