បាត់ដំបងៈ ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ១០ឆ្នាំ ត្រូវបានរថយន្តបុកយ៉ាងពេញទំហឹងបណ្តាលអោយបែកកកបាលខ្ទេចមើលលែងយល់ គួរអោយអាណោចអាធ័មជាទីបំផុត ខណៈដែលក្មេងប្រុសរូបនេះ កំពុងដើរឆ្លុះសត្វនៅពេលយប់តាមបណ្តោយផ្លូវជាតិលេខ៥ ហើយត្រូវរថយន្តមិនស្គាល់ម៉ាករេមកបុកតែម្តង ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបានអោយដឹងថា នៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១៦ វេលាម៉ោង៨យប់ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម៧ ភូមិព្រៃតូច ឃុំ ព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង ជាមួយនឹងថ្មើរជើងដែលបណ្តាលអោយមានមនុស្សស្លាប់ម្នាក់ ។
របាយការណ៍បានបន្តថា រថយន្តដែលមិនស្គាល់អត្តសញ្ញាណនេះ ទំនងជាមានការបើក បរលឿន ហួសកំណត់ ព្រោះនៅពេលដែលបើកបរមកដល់ចំណុចខាងលើបានបុក នឹងក្មេងប្រុសម្នាក់ដែលកំពុងដើរបាញ់សត្វនៅតាមផ្លូវ ដែលក្មេងប្រុសរូបនោះមានឈ្មោះ និត សុផាន់ណា ភេទ ប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បណ្តាលអោយបែកក្បាលខ្ទេចមើលលែងយល់ ព្រមទាំងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែករថយន្តបង្កដែលពុំមាននរណាម្នាក់បានស្គាល់អំពីអត្តសញ្ញាណនោះ បានបើកគេចខ្លួនទៅបាត់ស្រមោលទាំងយប់ តែម្តង ។
ក្រោយពេលកើតហេតុកំលាំងបានធ្វើការទំនាក់ទំនងទៅតាមបណ្តាស្រុកដែលនៅជាប់ព្រំ
ដើម្បីធ្វើការត្រួតពិនិត្យទៅលផយានយន្តណាដែលមានការសង្ស័យ ពិសេសគឺរថយន្ត
ដែលមានប្រលាក់ឈាមតែម្តង ប៉ុន្តែរហូតមកទល់នឹងពេលនេះពុំមានពន្លឺណាមួយឡើយ
ចំណែកសពក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕`