ដោយលោក អូង វឹង
ខេត្តកំពត៖ នៅថ្ងៃអង្គារទី១៩ខែកក្កដាឆ្នាំ២០១៦លោកអ៊ួង វឹង និងលោកទ្រី ហៀន តំណាងលោកបណ្ឌិត ថោង វណ្ណា ប្រធានក្រុមការងារខេត្តកែប-កំពត និងជាតំណាងលោក កង ធឿន ប្រធានសម្ពន្ធយុវជនដើម្បីមនុស្សធម៌សាខាខេត្តកំពតបាននាំយកអំណោយឯកឌត្តមឌត្តមសេនីយ៏ ម៉ែន សុខ ប្រធានកិត្តិយសនៃសម្ពន្ធយុវជនដើម្បីមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារលោកយាយចាស់ជរា ៣នាក់ម្តាយនិងកូនដែលកំពុងមានជម្ងឺប្រចាំកាយនិងជួបការខ្វះខាតក្នុងជីវភាពគ្រួសារ។ លោកយាយឈ្មោះ ឃុន មាន អាយុ៩៤ឆ្នាំ គាត់រស់នៅជាមួយនិងកូនស្រីពីរនាក់ទៀតដែលកូនស្រីទី១ឈ្មោះ ឃុន អេន អាយុ៧៣ឆ្នាំ និងកូនស្រីទី2ឈ្មោះ ឃុន អុន អាយុ៧០ឆ្នាំរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ ចំពោះអំណោយដែលទទួលបានមាន៖ អង្ករ១បាវទម្ងន់៥០គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកសុីអុី១យូ ទឹកត្រី១យូ ត្រីខ១យូ ប៊ុចេង១គីឡូក្រាម អំបិល១គីឡូក្រាម ស្កសរ១គីឡូក្រាម ប្រេងឆា៥លីត្រ សាប៊ូ៥គីឡូ ភួយ៣ និងថវិការចំនួន២០,000,0រៀល។ ក្រុមការងារក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខលោកយាយទាំង៣ពីសំណាក់ឯកឌត្តមឌត្តមសេនីយ៏ឯក ម៉ែន សុខ ដែលជានិច្ចកាលឯកឌត្តមតែងតែគិតគូពីការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធានទូទាំងរាជធានី-ខេត្តនិងបានផ្តល់អំណោយតាមរយះក្រុមការងារដើម្បីចុះសួរសុខទុក្ខ។ ដោយឡែកអំណោយដែលផ្តល់ជូនពេលនេះថ្វីត្បិតតិចតួចពិតមែន ប៉ុន្តែក៏អាចដោះស្រាយនូវការខ្វះខាតបានមួយគ្រាផងដែរ។ លោកយាយកំសត់ទាំង៣នាក់ម្តាយនិងកូនបានថ្លែងអំណរគុណដល់ឯកឌត្តមឌត្តនមសេនីយ៏ឯក ម៉ែន សុខ ដែលបានផ្តល់អំណោយជូនដល់រូបគាត់ខណះលោកយាយកំពុងតែមានជម្ងឺប្រចាំកាយ និងជួបការខ្វះខាតជាខ្លាំងនៅក្នុងជីវភាពគ្រួសារប្រចាំថ្ងៃ។នៅក្នុងពិធីនេះមានការអញ្ជេីញរួមពី សំណាក់ លោក ស្រី ង៉ែត សារ៉េត អភិបាលរងស្រុក ស្រុកឈូក និងលោក ប្រាក់ យឿនមេឃុំឈូកផងដែរ៕