សារព័ត៌មានប៊ីប៊ីស៊ីបានរាយការណ៍ ថា យ៉ាងហោចណាស់ក៏មានមនុស្ស៧ នាក់ស្លាប់ និងជាង២០នាក់រងរបួសក្នុង គ្រោះអគ្គិភ័យឆាបឆេះស្ថានីយរថយន្ដ ក្រុងនៅទីក្រុងសេអ៊ូលកាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ។
ហេតុការណ៍អគ្គភ័យខាងលើកើត ឡើងនៅតំបន់កូយ៉ាង ភាគពាយព្យទីក្រុង សេអ៊ូល ។ ក្រុមពន្លត់អគ្គិភ័យមានវត្ដ មាននៅកន្លែងកើតហេតុភ្លាមៗហើយ គ្រប់គ្រងស្ថានភាពបានក្នុងរយៈពេល ២០នាទី ។ ក្រៅពីអ្នកស្លាប់៧នាក់ នៅ មានអ្នករងរបួស២នាក់ក្នុងចំណោមអ្នក រងរបួសជាច្រើនស្ថិតក្នុងការសង្គ្រោះ បន្ទាន់ ។
ក្រោយហេតុការណ៍ខាងលើ សកម្ម ភាពចរាចរណ៍នានា ក្នុងនោះមានស្ថានីយ រថភ្លើងត្រូវផ្អាកសកម្មភាពបណ្ដោះ អាសន្នដើម្បីពិនិត្យសុវត្ថិភាព ។ មូល ហេតុបណ្ដាលឱ្យគ្រោះថ្នាក់ខាងលើនៅ មិនទាន់ប្រកាសឱ្យដឹងនៅឡើយ៕