៖នុតនាង៖ខេត្តស្វាយរៀង៖ក្រុមសហជីព និងកម្មករដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤នៃខេត្តស្វាយរៀងនៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៦បាននាំគ្នាប្រតិកម្មនិងឯកឧត្តមសមរង្សីប្រធានគណបក្សសង្គ្រោះជាតិដែលអោយសហភាពអឺរ៉ុប (EU) បិទផ្លូវនាំចេញផលិតផលសម្លៀក បំពាក់ពីកម្ពុជា កម្មករនិងសហជីពមួយចំនួនយល់ឃើញថាបានទទួលរងផលប៉ះពាល់ និងរងគ្រោះជាងគេគឺកម្មករ និងសេដ្ឋកិច្ចរបស់ ប្រទេសជាតិ។ក្រុមកម្មករនិងសហជីពបានលើកឡើងថាលោកសមរង្សីធ្វើដូច្នេះគឺកំពុងវាយបំបែកឆ្នាំងបាយរបស់កម្មកររាប់មឺុននាក់ដែលមានការងារធ្វើយ៉ាងសុខសាន្តនិងប្រាក់ខែទៀងទាត់ប្រចាំខែ ។ហើយក្រុមកម្មករធ្វើការទទួចសុំទៅសហភាពអឺរ៉ុបបន្តបញ្ជាទិញសំលៀកបំពាក់អោយបានកាន់តែច្រើនទៀតនិងសូមកុំជឿនៅការឃោសនាអគតិរបស់ឯកឧត្ដម សម រង្ស៊ី ស្នើឲ្យសហភាពអឺរ៉ុបលូកដៃ ក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ ។បើតាមតំណាងសហជីពសំឡេងយុវជនខ្មែរ ប្រចាំនៅតំបន់សេដ្ឋកិច្ចនៅក្រុងបាវិតបានលើកឡើងថា ការដែលឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យសហភាពអឺរ៉ុប(EU) បិទការនាំចេញសំលៀកបំពាក់ ទៅកាន់ទីផ្សារអឺរ៉ុប ពីប្រទេសកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់ កម្មករខ្មែរជាង ៨០ម៉ឺននាក់ និងខេត្តស្វាយរៀងប៉ះពាល់ជិត៥មឺុននាក់។ និងសូមកុំជឿតាមសម្តីលោកសមរង្សីបង្កើនការបញ្ជាទិញសំលៀកបំពាក់បន្ថែមទៀតដើម្បីជីវភាពសមរម្យរបស់កម្មករផងដែរ។រីឯលោក អូសាខឿនអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តស្វាយរៀងក៏បានថ្លែងអោយដឹងថាចំពោះការលើកឡើងរបស់ឯកឧត្តមសមរង្សីប្រធានគណបក្សសង្គ្រោះជាតិស្នើរអោយសហភាពអឺរ៉ុប់បិទការនាំចេញសំលៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុបនោះគឺលោកយល់ឃើញថាពិតជាមិនត្រឹមត្រូវនោះទេវាធ្វើអោយបាត់បង់ការងាររបស់កម្មករកម្មការនីដែលកំពុងធ្វើការងារយ៉ាងសុខសាន្តហើយសមរង្សីមិនបានគិតពីសុខទុករបស់កម្មករនិងសេដ្ឋកិច្ចជាតិនោះគឺបំផ្លាញសេក្តីសុខកម្មករនិងសង្គមជាតិទាំងមូលដែលធ្វើអោយកម្មករមិនសប្បាយចិត្តនិងពាក្យសម្តីលោកសមរង្សី។លោកអូសាជឿជាក់ថាសហភាពអឺរ៉ុបនិងមិនជឿតាមការញុះញុងរបស់លោកសមរង្សីនោះទេហើយកាន់តែបន្ថែមបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជាកើនឡើងទៀតផង៕សូមក្រុមការងារជួយកាត់សំឡេងកម្មករនិងថៅកែរោងចក្រ និងលោកអនុប្រធានមន្ទីរការងារខេត្តផងសូមអគុណ។