​រុញ​ទូរ​ដែក​គៀប​បែក​ខ្សែរ​ភ្លើង​ឆក់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

0

 

ជាងជួសជុលម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងកូនជាងម្នាក់ទៀត បាន រងរបួសធ្ងន់ដោយសារតែទាំង២នាក់ បានរុញទូរដែកច្នៃ ទៅគៀបខ្សែរភ្លើងនឹងពិដានផ្ទះ ធ្វើឱ្យបែកខ្សែរភ្លើង បណ្តាលឱ្យឆក់ទាំង២នាក់ តែម្តង។ហេតុនេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទី យប់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ គុណ ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើតនៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ចំណែកកូនជាងឈ្មោះ តូ រ៉ូ ភេទប្រុស អាយុ ១៧ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិកើតហេតុខាងលើ មុខរបរ បិទស្គូតម៉ូតូ មានស្រុកកំណើត ជាមួយគ្នានឹងជនរងគ្រោះដែលស្លាប់ ហើយបានរងរបួសធ្ងន់ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តខេត្តឧត្តរមានជ័យ។តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ តូ រ៉ូ បាននិយាយថា រូបគេ និងមេជាង បានរុញទូរដែកសំរាប់ដាក់មួកសុត្ថិភាព នៅមុខរោងជាង ក្នុងបំណងរុញចូលក្នុងផ្ទះបិទទ្វារ តែនៅពេលកំរុញទូរដែកចូលដល់ក្នុងផ្ទះ ក៏ស្រាប់តែឃើញផ្កាភ្លើង ហើយពេលនោះមេជាងក៏ត្រូវភ្លើងឆក់ ដែលឆ្លងពីខ្សែរភ្លើងនឹងទូរដែក ដោយខ្លួនក៏ត្រូវខ្សែរភ្លើងឆក់ដែរ ហើយក៏សន្លប់បាត់ទៅ។សមត្ថកិច្ចបានបានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ បានរុញទូរដែកច្នៃ សម្រាប់ដាក់មួកសុវត្ថិភាពលក់ មានកម្ពស់ប្រហែល ២ម៉ែត្រ ដើម្បីយកចូលក្នុងផ្ទះ ស្រាប់តែទូជ្រុលទៅប៉ះ គៀបនឹងខ្សែភ្លើងជាមួយពិដានផ្ទះ ក៏បណ្តាលឲ្យឆក់តែម្តង។ ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទៅសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី។photo_2016-08-18_19-21-02