AFPកាលពីពេលថ្មីៗនេះ បានផ្សាយថា អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO )បានចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន៤កន្លែង គឺប្រព័ន្ធចែកចាយទឹក Qanat ប្រទេសអីុរ៉ង់,ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម «ជួជាំងហួសាន» ប្រទេសចិន, វិហារNalanda ប្រទេសឥណ្ឌា និងNan Madol ទីក្រុងដែលបោះបង់ចោល និងជាមជ្ឈមណ្ឌលប្រារព្ធពិធីសាសនានៅតំបន់ឆ្នេរភាគខាងកើតប្រទេសមីក្រូណេស៊ី ។ ការសម្រេចនោះនៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ក្រុងអីុស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៥ កក្កដា ២០១៦ ។
ទោះបីជាមជ្ឈមណ្ឌលប្រារព្ធពិធីបុណ្យសាសនារបស់ប្រទេសមីក្រូណេស៊ី បានចាត់បញ្ចូលជាប្រភពបេតិភណ្ឌពិភពលោកថ្មីក៏ដោយ ប៉ុន្តែទីតាំងនោះត្រូវគណៈកម្មការបេតិកភណ្ឌពិភពលោក ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះទីតាំងបេតិកភណ្ឌពិភពលោក ស្ថិតក្នុងគ្រោះថ្នាក់របស់យូណេស្កូ ។កាលពីថ្ងៃទី១៣កក្កដា២០១៦ គណៈកម្មការបេតិកភណ្ឌពិភពលោកបានចុះបញ្ជីក្រុងបុរាណDjenne ប្រទេសម៉ាលី ជាបេតិកភណ្ឌពិភពលោក កំពុងទទួលរងគ្រោះថ្នាក់ ៕ (ចន ណារិទ្ធ)