បន្ទាយមានជ័យៈ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងនៅក្នុងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យត្រូវរងនូវការខូចខាតនិងបាក់រាបដល់ដីខណះមានភ្លៀងធំមួយមេលាយលំជាមួយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ម្ស៉ិលម៉ិញនេះ។
អាជ្ញាធរស្រុកស្វាយចេកបានអោយដឹងថាភ្លៀងបានចាប់ផ្តើមធ្លាក់នៅវេលាម៉ោង១៥និង៣០នាទីល្ងាចថ្ងៃទី១៨ហើយបាននាំយកទាំងខ្យល់កន្ត្រាក់មកជាមួយផង។ខ្យល់បានបោកបក់យ៉ាងខ្លាំងបណ្តាលអោយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរងផលប៉ះពាល់។
ក្នុងនោះឃុំដែលរងផលប៉ះពាល់មាន១-ឃុំតាផូ ផ្ទះ០៣ខ្នងរបើកដំបូលស័ង្កសី៨៣សន្លឹក រលំទាំងស្រុង ០១ខ្នង២-ឃុំតាបែន ផ្ទះ២០ខ្នង របើកដំបូលស័ង្កសី ២៦៤សន្លឹក រលំទាំងស្រុង
០៣ខ្នងនិង៣-ឃុំស្លក្រាម ផ្ទះចំនួន ១១ខ្នង របើកដំបូលស័ង្កសី ១១៥សន្លឹក។
ក្រោយមានគ្រោះធម្មជាតិគេឃើញមានការអន្តរាគមន៍និងជួយឧបត្ថម្ភជាស័ង្កសីពីសំណាក់លោក អាត់ ខែម ស្នងការនគរបាលខេត្តដើម្បីជួយជួសជុលនិងសង់លំនៅដ្ឋានបងប្អូនជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ។