ប៉ាគីស្ថាន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ បានប្រកាសដោះលែងអ្នក ទោសឥណ្ឌា១៥១នាក់នៅមុនពេលដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីប៉ាគីស្ថាន លោកណាវ៉ាស់ សារីហ្វ ទៅកាន់ទីក្រុង ញូវដេលីដើម្បីចូលរួមពិធីស្បថចូល កាន់តំណែងនាយករដ្ឋមន្ដ្រីឥណ្ឌាថ្មី លោកNarendra
Modi ដែលទើបជាប់ ឆ្នោត។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា អ្នកទោសនៅក្នុងពន្ធនាគារMalir Jail ក្នុងខេត្ដការ៉ាជី៥៩នាក់ និងនៅក្នុងពន្ធនា គារ Nara Jail ខេត្ដHyderabad ៩២ នាក់ត្រូវដោះលែងឱ្យមានសិរីភាពហើយ ដឹកជញ្ជូនតាមរថយន្ដប្រដាប់ដោយ ម៉ាស៊ីនត្រជាក់ទៅកាន់តំបន់Lahore ដែលនៅទីនោះក្រុមអាជ្ញាធរនឹងប្រគល់ ឱ្យមន្ដ្រីឥណ្ឌាតាមច្រកព្រំដែនWagah នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។
ក្រុមអ្នកនេសាទឥណ្ឌាដែលត្រូវជាប់ឃុំនៅប៉ាគីស្ថានបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរប៉ាគីស្ថានដែលបានផ្ដល់ឱ្យពួកគេគ្រប់យ៉ាង ដូចជាម្ហូបអាហារ ការគាំពារសុខភាពអំឡុងពេលជាប់ឃុំ ក្នុងពន្ធនាគារ ។
អ្នកទោសឥណ្ឌាដែលទើបដោះលែង នេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលឥណ្ឌា ដោះលែងអ្នកនេសាទប៉ាគីស្ថានដែល កំពុងជាប់ឃុំនៅក្នុងពន្ធនាគារឥណ្ឌា ដោយសារតែវង្វេងផ្លូវចូលមកក្នុងដែន សមុទ្រឥណ្ឌានោះផងដែរ។
ប៉ាគីស្ថាននិងឥណ្ឌាបានចាប់អ្នក នេសាទខុសច្បាប់រៀងៗខ្លួនដោយសារ តែរំលោភច្បាប់ចូលនេសាទក្នុងដែន សមុទ្រ៕