កំពង់ស្ពឺ ៖ មុខសញ្ញាចែកចាយគ្រឿងយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកសំរោងទង ធ្វើការឃាត់ខ្លួនខណ:កំលាំងចុះល្បាតតាមគោលដៅដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនសាកសួរ និងចែកឃើញថ្នាំញៀនម៉ាទឹកកកចំនួន ៥កញ្ចប់តូច ។
ការឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនខាងលើ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ល្ងាច ថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចមាត់ស្ទឹងព្រែកត្នោត ក្នុងភូមិព្រៃកោះ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទងបានប្រាប់ឱ្យដឹងថា មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ឈ្មោះ សុខ សាមីត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំលេច ឃុំ រលាំងគ្រើល ស្រុកសំរោងទង ត្រូវបានកំលាំងជំនាញព្រហ្មទណ្ឌធ្វើ ការឃាត់ខ្លួនចែកឃើញមានគ្រឿងញៀនចំនួន ០៥កញ្ចប់តូច ខណ:កំលាំងចេញល្បាតតាម គោលដៅដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ និងសង្គមក៍ប្រទះជនសង្ស័យសំងំក្បែរមាត់ស្ទឹងព្រែកត្នោត ទើបកំលាំជំនាញ ហៅសួរនាំរកឃើញមានរក្សាទុកនូវសារធាតុញៀនតែម្តង ។ លោកបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនគរបាលដកហូតបាន ម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន 5 កញ្ចប់តូច និង ម៉ូតូ ០១គ្រឿងម៉ាក វេវ RX ពណ៍ខ្មៅ គ្មានស្លាកលេខ និងទូរសព្ទ័ ០១ គ្រឿងម៉ាកណូគា ។ករណីខាងលេើនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យគ្រឿងញៀនចាត់ការតាមនិតិវិធី ៕