កណ្តាល៖ កំលាំងនគរបាលស្រុក អង្គស្នួលដឹកនាំដោយលោក វរសេនីយ៏ទោ មាន សំណាង បានបង្ក្រាបករណីឆបោកលុយ(តាមវីង)និងប្រើគ្រឿងញៀន និងឃាតខ្លួនជនសង្សយ័បាន ០៤នាក់យកកាន់អធិការដ្ឋាននគរបាលស្រុក ។ ករណីឃាត់ខ្លួនជនឆបោក និងប្រើគ្រឿងញៀននេះកើតឡើង ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៦វេលាម៉ោង១០និង២៥នាទីចំណុចភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ហ៊ួន ចាន់នាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនៅភូមិអង្គតាកូវ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញបានដាក់ពាក្យបន្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្សយ័បានចំនួនជនល្មើស០៤នាក់
១ ឈ្មោះម៉ៅ ពន្លក ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល។ (ធ្លាប់អប់រំនៅប៉ុស្តិ៍ប្រើប្រាស់គ្រឿងញៀន ) ២/ឈ្មោះសឿម វីរះភេទ ប្រុស អាយុ២០ឆ្នាំ នៅភូមិគល់ សង្កាត់ កន្ទោក ខណ្ឌកន្ទោក រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ៣/ឈ្មោះសួគ៌ ចិត្ត្រាភេទ ប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោកខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញមុខរបរកម្មកររោងចក្រ ៤/ឈ្មោះសោម សុភា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។មុខរបរមិនពិត ។
យោងតាម ប្ដីជនរងគ្រោះឈ្មោះយ៉ាន់ សីហាអាយុ១៩ឆ្នាំជាងផ្សារដែកបានប្រាប់ថានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ខ្លួនជិះម៉ូតូចេញពីផ្ទះមិនដឹងចេញទៅណាទេ ។បន្ទាប់មកជនរងគ្រោះបានតាមរកប្ដីឃើញនៅផ្ទះរបស់ឈ្មោះម៉ៅ ពន្លកហើយក៍បាននាំប្ដីមកផ្ទះវិញ ពេលទៅដល់ផ្ទះរំលងប្រហែល២ម៉ោងប្ដីជនរងគ្រោះក៍ចេញពីផ្ទះទៅយកអត្តសញ្ញណបណ្ណ័ រកការងារធ្វើតែបាត់រហូត លុះដល់ថ្ងៃទី១៩ខែឆ្នាំដដែលជនរងគ្រោះបានតេទូរសព្ទ័ទៅជនល្មើសម៉ៅពន្លក ឲ្យជួយរកប្ដីតែឈ្មោះពន្លកតម្រូវឲ្យជនរងគ្រោះវេលុយតាមវីងចំនួនហាសិបដុល្លាទើបព្រមជួយរកប្ដីឲ្យ ជនរងគ្រោះបានវេលុយឲ្យម្ភៃដុល្លាសិន។តាមរយះលេខទូរសព្ទ័០៩៦៣៣៣០៣១០ជនរគ្រោះ)តេចូលលេខទូរសព្ទ័ជនល្មើស០៩៦៧៣៩១២១១។ក្រោយមកជនល្មើសបានកុហករហូត ។ លុះដល់ម៉ោង៦និង៣០នាទិល្ងាច ជនល្មើសនិងបក្ខពួកបានតេមកជនរងគ្រោះទារលុយបន្ថែម៣០ដុល្លាទៀត ដោយឱ្យជនរងគ្រោះយកលុយទៅគប់ចូលក្នុងផ្ទះជនល្មើស តែជនរងគ្រោះមិនធ្វើតាមទេ ក៏បានប្តឹងសមត្ថកិច្ចឲ្យជួយវិញទើបឈានដល់ការចាប់ខ្លួននេះ ។លោកវរសេនីយ៏ទោ មាន សំណាង អធិការនគរបាលស្រុកអង្កស្នយលបានបញ្ជក់ថា ជនសង្សយ័ទាំង៤នាក់ត្រូវបានជនរងគ្រោះប្រាប់ថាបានបាត់បង់សម្ភារៈ មានលុយអាមេរិច២០ដុល្លាដែលគេបានបោកយកតាមវីញ ។ ក្រោយពីសមត្ថកិច្ចចុះ បានឆែកឃើញ ១/ក្រដាស់វីងវេលុយចំនួន០៣សន្លឹក២-ទូរស័ព្ទដៃ០៧គ្រឿង (សាំស៊ុងស៊េរីចាស់០៤គ្រឿង ,ណូគាសC200មួយគ្រឿង ,kA Mobile ០១គ្រឿង និងLG០១គ្រឿង)។៣-ដាវដែកកែច្នៃ០២ដើម៤-ដំបងឬស្សី០១កំណាត់ប្រវែង១ម៉៥-កាំបិតផ្គាក់ផ្លែដែកដងឬស្សីចំនួន០១៦-ញញួរដែកដងឈើចំនួន០១៧-ដែកដាប់ចំនួន០១៨-កាំបិតប៉ាំងតោ០១ កូនកាំបិត០១៩-កន្ត្រៃកាត់ខោអាវ០១១០-ដែកឆាបឆាបធំ០១១១-ពូថៅ០១ ១២-ការបូបសាក់កាដូពណ៌០១១៣-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន .។
តាមចម្លើយសារភាពរបស់ជនល្មើសឆ្លើយថាខ្លួនបានទទួលលុយតាមវីងពីជនរងគ្រោះបានតែ១៨,៥ដុល្លា ។ និងនៅយប់ថ្ងៃទី១៩/០៧/២០១៦ ពួកខ្លួនបានប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទះឈ្មោះម៉ៅ ពន្លក អស់២កញ្ចប់តូចតម្លៃ៥ម៉ឺនរៀល ដោយបានទិញពីឈ្មោះ តាក់ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិត ៕