កំពង់ស្ពឺ៖ សមាជិកអតីតយុទ្ធជនចំនួន៦៥គ្រួសារ មកពីស្រុកទាំងអស់ របស់ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានមកទទួលថវិកា នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ក្រោមអធិបតីភាព លោក រឿន រិទ្ធីរត្ន័ នាយបេឡាជាតិ អតីតយុវជន លោវរសេនីយ៍ឯក សោម សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។លោក រឿន រិទ្ធីរត្ន័ នាយបេឡាជាតិ អតីតយុទ្ធជន បានថ្លែងថា «ការប្រគល់ប្រាក់ឧបត្ថម្ភដល់បងប្អូន ជាប្រពន្ធជាកូនជាម្តាយ នៅប្រាក់ដល់គ្រួសារអតីតយុវជន ធ្វើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដល់បងប្អូនជាអតីតយុវជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិ ។ លោកបានប្តថា បង្អូនជាអតីតយុវជនបើមានបញ្ហាលំបាកផ្នែកណាមួយ ជាពិសេសមានចម្ងល់លើការបើប្រាក់សហសង្គ្រោះ ប្រាក់និវត្តជន ប្រាក់បាត់បង់សមត្ថភាពនិងការងារ ត្រូវប្រាប់បញ្ហានេះមកក្រុមការងាររបស់បេឡាជាតិដើម្បីយករឿងនេះមកដោះស្រាយជូន ។លោកនាយកបេឡាជាតិ បានបន្តទៀតថា សមាជិកនៃសមាគមយុទ្ធជនខេត្តឃើញបានជំរុញ និងពន្លឿនការងារដល់បងប្អូន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឲ្យបានឆាប់ក្នុងបញ្ជីរបស់សមាគម។ តាមគម្រោងរបស់សមាគម បានចែកប្រាក់មរណៈសង្គ្រោះដល់គ្រួសារអតីតយុវជន កាលពីខែមុនកន្លង ។
ក្រោយពីបានប្រកាសចូលកាន់តំណែងជាប្រធានសមាគមន៏អតីតយុទ្ធជនខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៏ត្រី ជូ សារុន ធ្លាប់បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដើម្បីឆ្លើយតបនូវគុណបំណាច់និងផ្តល់ជំនឿ ទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែល បង្កើតឡើងសមាគម អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងទ្រទ្រង់ ទាំងផ្នែកជីវភាព ទីជំរកស្នាក់នៅ ប្រាក់បៀវត្សន៍ ដល់យុទ្ធមិត្តដែលបានបាត់បង់កាយសម្បទា មិនអាចបំពេញកិច្ចការបន្តទៀតបាន។
ហើយក្នុងនាមលោកជា« ប្រធាននិងខិតខំបន្ត ការប្រមូលផ្តុំចលនា កៀងគរកចំណូលមកជួយគាំទ្រ សមាគមន៍ ឲ្យមានភាពរលូន រីកចម្រើន ឲ្យបងប្អូនទទួលបានប្រាក់ជួយសង្គ្រោះ ទាន់ពេលវេលា»។ បន្តដឹកនាំសមាគមន៍ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍ ខិតខំពង្រឹងការអភិវឌ្ឍសមាគមន៍ឲ្យមានការ រីកចម្រើន និងដំណើរការមានភាពប្រសើរ ។ ជាពិសេសខិតខំដោះស្រាយប្រាក់បេឡាមរណៈ សង្គ្រោះជូនអតីតគ្រួសារយុទ្ធជន ឲ្យបានទាន់ពេលវេលា ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋជា គ្រួសារអតីតយុទ្ធជន ក្នុងស្មារតីមនុស្សធម៌ ឲ្យស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋភិបាលកម្ពុជា»៕