ប្រជាជន​ជប៉ុន​តាមរយ​:​អង្គការ​សា​ម៉ា​រីតា​ន់ ផ្តល់​អគារសិក្សា​៣​ខ្នង​ទៀត​ដល់​សិស្ស​នៅ​បន្ទាយមានជ័យ​

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ៖ មហាបងប្អូនប្រជាជនជប៉ុនតាមរយ:ស្ថានទូតខ្លួនប្រចាំនៅកម្ពុជានិងតាមរយ:អង្គការសាម៉ារីតាន់ភឺសបានផ្តល់អគារសិក្សាស្តង់ដារចំនួន៤ខ្នងទៀតដល់សិស្សានុសិស្សកម្ពុជានៅខេត្តបន្ទាយមានជ័យ។photo_2016-07-20_14-42-02លោកឈើយ ចាន់ណាប្រធានមន្ទូីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យក្នុងពិធីសម្ពោធនានៅសាលាបឋមសិក្សាតាដួលឃុំផ្គាំស្រុកស្វាយចេក ដែលត្រូវសម្ពោធថ្ងៃទី២០កក្កដាថា: អគារសិក្សា៣ខ្នងនោះគឺនៅបឋមសិក្សាប្រាសាទរ៉ាងឃុំតាគង់ស្រុកម៉ាឡៃ ១ខ្នង,នៅសាលាបឋមសិក្សាខ្លែងពណ៍នេះ ១ខ្នង សរុប៧បន្ទប់ដែលត្រូវសម្ពោធដាក់អោយប្រើប្រាសថ្ងៃនេះ។និង១ខ្នងទៀត។
លោកនិយាយបន្តថា:ក្នុងខេត្តនេះ ឆ្នាំសិក្សា២០១៥-១៦នេះមានសាលាសាធារណ:(របស់រដ្ឋ)ចំនួន៧៧៤កន្លែង សិស្សដរុប១៣៩.៩៩៥នាក់។ មានបុគ្គលិកសិក្សាក្របខ័ណ្ឌរដ្ឋ ៥.៨៤៧នាក់,បុគ្គលិកជាប់កិច្ចសន្យា១.១៧៣នាក់ទៀតដែលជួយបង្រៀនថ្នាក់ផ្គួប បង្រៀន២វេននិងបង្រៀនថ្នាក់អក្ខរកម្ម។លោកប៉ាទ្រីច សេកហ្គើ (Mr Patrick Seger)នាយកអង្គការសាម៉ារៅតាន់ ភឺស(Samarotan Purse,International(Cambodia)ប្រចាំប្រទេសកម្ពុជាថ្លែងថា: ក្នុងសន្តានចិត្តល្អនៃសាសន៍សាម៉ារីនិងដោយអំណរពីព្រះយេស៊ូវគ្រីស្ទ អង្គការសាម៉ារីតាន់ បានធ្វើការនៅកម្ពុជា១៣ឆ្នាំមកនេះ បានរួមចំណែកជួយការអភិវឌ្ឍន៍ជីវិតសង្គម សុខភាពរបស់ប្រជាជនកម្ពុជាតាមរយ:គម្រោងអប់រំ សុខភាព អាហារូបត្ថម្ភ ទឺកស្អាត អនាម័យ កសិកម្មនិងការការពារ។ក្នុងនោះអង្គការចំណាយ១,៣លានដុល្លាសរអាហើយក្នុងការជួយកែលម្អវិស័យអប់រំដែលអាចអោយកុមារមានអនាគតភ្លឺស្វាង។
លោកប៉ាទ្រីច ថ្លែងបន្តថា:ឆ្នាំនេះ យើងបានមានគម្រោងអប់រំ:គម្រោងគ្រូល្អ ការអប់រំល្អ ,គម្រោងយើងអាចអាននិងសរសេរ,គម្រោងសង់សាលារៀនបាន១៨អគារ,គម្រោងទឹកស្អាតកុមារ។ ហើយអង្គការបានផ្តល់នូវសម្ភារ:ជំនួយដល់ការអាន ការរៀនលេខ ឧបករណ៍អេឡិចត្រូនិច បន្ទះសូឡា សម្ភារ:បង្រៀន(ឧបទេស) សៀវភៅរឿង ។
លោកធ្លាប់បានជួបនិងស្តាប់លោកបណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែលថា មិនត្រឹមវិស័យសាធារណ:ទេ វិស័យឯកជនក៏ជួយដល់ការរៅកចម្រើននៃវិស័យអប់រំនៅកម្ពុជា។លោកលើឧទាហរណ៍ថា ក្នុងនាមឱពុកមានកូន២នាក់ អំណោយល្អបំផុតដែលល្អ ខ្ញុំយល់ថា មានតែការអប់រំល្អ ហើយមានគុណភាព។លោកសូមឧទ្ធិសអំណោយនៃក្តីីស្រឡាញ់នេះ ធ្វើជាអ្នករំលឹកពីតម្លៃអប់រំនិងអត់ចង់បានអីត្រឡប់មកវិញទេ ក្រៅពីចង់ឃើញកុមារកម្ពុជាខិតខំរៀនសូត្រ ហើយមានអនាគតល្អ។ចំណែកលោកម៉ាត់ស៊ូម៉ូតុ អីុហ្ស៊ូមី លេខាទី២ស្ថានទូតជប៉ុនប្រចាំកម្ពុជាថ្លែងថា:តាំងពីសង្គ្រាមផ្ទៃក្នុង(សុីវិល)បានបញ្ចប់ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការកែលម្អវិស័យអប់រំព្រោះថាវិស័យនេះជាកត្តាគន្លឺះសម្រាប់អភីវឌ្ឍន៍ដ័ចីរភាព។រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុនតាមរយ:គម្រោងការណ៍ជាច្រើនបានផ្តល់ជំនួយឥតសំណង ឧបត្ថម្ភគាំទ្រដល់កម្ពុជា។ក្នុងនោះក៏មានគម្រោងទ្រង់ទ្រាយតូចឬហៅថាគូសាណូណេ។ដូចអគារនេះ ជាគម្រោងទី៤ក្នុងខេត្តនេះសម្រាប់គម្រោងគូសាណូណេ។
លោកម៉ាត់ស៊ូម៉៉តុ សូមអាជ្ញាធរ សមត្ថកិច្ចនិងពិសេសក្មួៗសិស្សានុសិស្សជួយថែរក្សាអគារនេះនិងខិតខំរៀនសូត្រដើម្បីឧទ្ធិសដល់ទំនាក់ទំនង ចំណងមិត្តភាព បងប្អូនកម្ពុជា ជប៉ុន យូរអង្វែងតទៅ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងអំណរគុណនិងកោតសេសើរម្តងហើយម្តងទៀតមិងចងចាំជានិច្ចនូវការជួយឧបត្ថម្ភ គាំទ្រនិងផ្តល់ជំនួយឥតសំណងរបស់អង្គាការសាម៉ារីតាន់ ភឺស ក៏ដូចប្រជាជនអូស្ត្រាលី នូវ៉ែលហ្សេឡង់ អាមេរិក កូរ៉េខាងត្បូងនិងជាពិសេសប្រជាជននិងរាជរដ្ឋាភិបាលជប៉ុនដែលបាននិងកំពុងជួយដល់បិស័យអប់រំនិងវិស័យដទៃទៀតដែលសំខាន់និងចាំបាច់របស់កម្ពុជា៕photo_2016-07-20_14-42-27 photo_2016-07-20_14-42-31 photo_2016-07-20_14-42-41 photo_2016-07-20_14-42-21 photo_2016-07-20_14-42-46 photo_2016-07-20_14-42-55 photo_2016-07-20_14-43-02