មេភូមិ​ក្លែងក្លាយ​ ជា​សំអាត​ពូកែ​កាប់​ព្រៃ​ ​​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​លក់​និង​ឲ្យ​ឈ្មួញ​

0

​សៀមរាប​៖ នៅ​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៤​វេលា​ម៉ោង​៧​ព្រឹក​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ស្ពាន​ក្មេង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប បាន​ទូរស័ព្ទ​ប្រាប់​អ្នក​សារ​ព​ត៌​យើង​ឲ្យ​ទៅ​ជួយ​មើល​និង​ថត​សកម្មភាព​ក្រុម​ឈ្មោះ​មេភូមិ​ជា​សំអាត​ដែល​កំពុងតែ​កាត់​ព្រៃ និង រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​លក់​ឲ្យ​ឈ្មួញ ។​

យោងតាម ប្រភព​ប្រជាពលរដ្ឋ បានឲ្យដឹងថា លោក ជា សំអាត កំពុងតែលបលួច តែងតាំងខ្លួនឯងជាមេភូមិ  និងបានអួត​អាងថាខ្លួនជាមេភូមិ ហើយបានដឹកនាំ តួនារីនេះ បែងចែកដីរបស់រដ្ឋ ជូនប្រជាពលរដ្ឋ ដោយគ្មានការទទួលស្គាល់ពី ថ្នាក់ ដឹកនាំ ឬអាជ្ញាធរ  ព្រមទាំងបានបញ្ជាក់ថា ពីលោក អភិបាលស្រកស្វាយលើ ថាពិតជាមិនបានតែងតាំង លោក ជា សំអាត ជាមេភូមិនោះទេ ហើយក៏មិនបណ្តោយឲ្យមានការ ធ្វើព្យុះភ្លៀងទៀតទេ។

.​នៅ​ថ្ងៃ ខែ ឆ្នាំ​ដ៏​ដែល​វេលា​ម៉ោង​៣​រសៀល​អ្នក​សារពត៌មាន​យើង​បាន​ទៅដល់​កន្លែងកើតហេតុ​ខាងលើ​ហើយក៏​បាន​ជួប​សំភាស​ជាមួយ​ភាគី​ទាំងសងខាង ស្រាប់តែ​ប្រពន្ធ​ជា​សំអាត​បាន​ជេ​ប្រមាដមើលងាយ​អ្នក​សារពត៌មាន​យើង​យ៉ាងខ្លាំងៗ ព្រមទាំង​ឈានចូល​មក​វាយ​អ្នក​សារពត៌មាន​យើង​ត្រូវ​ពីរ​ដំបង​បណ្តាល​ឲ្យ​រងរបួស​ដៃ​ទាំងសងខាង ។​ . ឃើញ​សកម្មភាព​ខាងលើនេះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ការពារ​អ្នក​សារពត៌មាន​យើង​នាំចេញ​ឲ្យ​ផុតពី​កន្លែង​គ្រោះថ្នាក់​បាន​ដោយ​សុវត្ថិភាព ។​ .

សកម្មភាព​នៅក្នុង​តំបន់​នេះ​កើតមាន​តាំងពី​យូ​យារ​ណាស់​មកហើយ តំបន់​នេះ​ជា​តំបន់​ព្រំប្រទល់​រវាង​ខេត្តសៀមរាប និង ខេត្តព្រះវិហារ ។ តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ឃុំ​ខាងលើ​ជាច្រើន​អ្នក​បាន​ឲ្យ​ដឹងថា​៖ ទង្វើរ​មេភូមិ​ជា​សំអាត​និង​ក្រុម​បក្សពួក​របស់គេ ប្រជាពលរដ្ឋ​បានដាក់​ពា​ក្ស​បណ្តឹង​ទៅ​អាជ្ញាធរ ឃុំ​តា​សៀម​និង​អាជ្ញាធរ​ស្រុក​ស្វាយ​លើ​

ខេត្តសៀមរាប ព្រមទាំង​បាន​រាយ​ការ​ផ្ទាល់​ទៅ​លោក​មេឃុំ​ស្រ​យ៉ង់​ស្រុក​គូ​លេន​ខេត្តព្រះវិហារ​ជា​ច្រើនដង​មកហើយ​តែ​ពុំទាន់​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ខាង​ណា​មកជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ម្តង​ឡើយ នេះ​ប្រហែលជា​អាជ្ញាធរ ឬ សមត្ថកិច្ច​ទាំងសងខាង​ត្រូវ​ថ្នាំ​សណ្តំ​របស់​ក្រុម​បក្សពួក​មេភូមិ​ជា​សំអាត​ទើប​ទៅ​ដោះស្រាយ​ពុំរួច ។​ ​

សកម្មភាព​កាប់​ទន្ទ្រានព្រៃ និង រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ​នៅក្នុង​ភូមិ​ស្ពាន​ក្មង ឃុំ​តា​សៀម ស្រុក​ស្វ​យ​លើ​ខេត្តសៀមរាប​នេះ ពត៌មាន​ខេមរា​យើង​បាន​ចុះផ្សាយ​ពីរដង​រួចមកហើយ ថ្មីៗ​នេះ​កាលពី​ថ្ងៃទី​២២ ខែឧសភា​ឆ្នាំ​២០១៤​ពត៌មាន​ខេមរា​យើង​ក៏បាន​ផ្សាយ​ម្តងទៀត តែ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ថ្នាក់​ណា​ចុះទៅ​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​នោះឡើយ ។

សំណូមពរ​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ ឃុំ ខាងលើ សុំ​ឲ្យ​អាជា្ញធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​ប្រជាពលរដ្ឋ​ផង ព្រោះ​ឥឡូវនេះ​មេភូមិ​ជា សំអាត​និង​ក្រុម​បក្សពួក​របស់គេ​កំពុងតែ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​លក់​ឲ្យ​ឈ្មួញ​ឥឡូវនេះ ប្រជាពលរដ្ឋ​គ្មាន​ដី​ធ្វើស្រែ​ទេ ។​ (​ដោយ ឡាន់ សុចិ​ត្ត​) ​P1190556 P1190559 P1190563 P1190560