ខេត្តព្រះសីហនុ៖ កូនក្រែងឈាមចំនួន 5ការ៉ុង ស្មើនឹងជិត200គីឡូក្រាម ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តព្រះសីហនុ ចាប់ដកហូតបានកាលពីវេលាម៉ោង 10.40នាទីយប់ថ្ងៃទី18/07/2016 ខណៈកំពុដឹកជញ្ជូនតាមរថយន្តសេរីទំនើបមួយគ្រឿងម៉ាក toyota tundra ឆ្នាំ2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG,0607 បើកបរដោយឈ្មោះ សាយ ឈិញ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បំរ៉ុងយកឆ្ពោះទៅខេត្តកំពត។តាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ខណៈឃាត់រថយន្តដើម្បីត្រួតពិនិត្យ បុគ្គលឈ្មោះ សាយ ឈិញ ជាម្ចាស់ជំនួញ នេះមិនព្រមសហការជាមួយសមត្ថកិច្ចទេ
នៅពេលសមត្ថកិច្ចរកឃើញវត្ថុតាងជាក់ស្តែងក្នុងរថយន្តរបស់គេ។ទីបំផុតសត្ថកិច្ចក៍សម្រេចកសាងឯកសារបញ្ជូនទាំងវត្ថុតាងមានកូនក្រែងឈាម រថយន្ត និងមនុស្ស បន្តមកស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្ត។នៅថ្ងៃទី19/07/2016 កូនក្រែងត្រូវប្រគល់ឲ្យជំនាញយកទៅលែងវិញហើយ។ដោយឡែករថយន្ត tundra និងមនុស្ស ត្រូវបានអនុញ្ញាត្តឲ្យត្រលប់ទៅផ្ទះវិញបន្ទាប់ពីធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យារួច។គួរបញ្ជាក់ថា តំបន់សមុទ្រនៅម្តុំកោះខ្យងនេះជាទីតាំងមានលក្ខខណ្ឌប្រកបសំរាប់ការកកើតនូវកូនក្រែងឈាមនេះខ្លាំងណាស់ហើយជាកន្លែងដែលឈ្មួញជួញដូរកូនក្រែងឈាមយកទៅលក់នៅវៀតណាមប្រណាំងប្រជែងគ្នារកស៊ីរបរនេះជាយូរយាពាស់មកហើយដែរ។កន្លងមកសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ ហាក់មិនទាន់បានចាត់វិធានការណ៍ទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនៅឡើយទេ។យូរៗម្តងបានត្រឹមតែឃាត់ឈ្មួញជួញដូរកូនក្រែងឈាមនេះយកទៅអប់រំណែនាំខណៈមានការចាប់បានម្តងៗប៉ុណ្ណោះ។បញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជាតិកម្ពុជាលើកឡើងថា៖(ស្តាប់លោក សុខ សុខុម)ដោយ ខៀវ សាវ៉ុន