របាយការណ៌ទាំងស្រុងរបស់កងរាជអាវុធហត្ថខេត្តខេត្តព្រះសីហនុរាយការណ៍ថា៖
វេលាម៉ោង១២.៥០នាទី .ថ្ងៃទី២០.៧.២០១៦មានភ្ញៀវទេសចរណ៍ចិនដែលចូលមកលេងកំសាន្តនៅភូមិកោះតូច.សង្កាត់កោះរ៉ុង.ក្រុងព្រះសីហនុ ហើយបានជួលទូកកន្ទុយវែងទៅហែលទឹកលេងជាមួយក្រុមគ្រួសារនៅចំនុចកូនកោះទល់មុខភូមិកោះតូចក៍មានបុរសចំណាស់ជនជាតិចិនម្នាក់បានធ្លាក់ទឹក។បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានជួយលើកគាត់ឡើងលើទូកវិញមួយសន្ទុះក្រោយក៏បានដាច់ខ្យល់ស្លាប់។សំណូមពរក្រុមគ្រួសារសូមយកសាកសពត្រឡប់ទៅដល់ដីគោកវិញ។សាកសពបានដឹកតាមទូកមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីធ្វើកោសល្សវិច្ច័យ៕