ខេត្តតាកែវ៖ នារីវ័យក្មេងម្នាក់ត្រូវបានឃាតកកាប់ពីក្រោយរួចរុញទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទីប្លន់យកទ្រព្យសម្បត្តិហេតុការបង្កមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២០ខែកក្ដដាឆ្នាំ២០១៦ស្ថិតក្នុងភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។នារីរងគ្រោះមានឈ្មោះជាសុជាតិអាយុ២៣ឆ្នាំរស់នៅភូមិព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្ដាល។ប្រពភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារី២នាក់ជិះម៉ូតូមកជួលផ្ទះទឹកអង្គុយលេងមួយសន្ទុះក្រោយមកស្រាប់តែនារីម្នាក់បានឡើងទៅហៅស្រាបៀរថែម១កេសរួចជិះម៉ូតូចេញដោយនិយាយថាទៅទទួលមិត្ត
ភ័ក្ភ្រមកទៀតដោយមានការសង្ស័យប្រពលរដ្ឋបានដើរទៅមើលក៏ឃើញឈាមភ្លាមនោះក៏នាំគ្នាស្រង់ដាក់លើផ្ទះទឹករួចរាយណ៍ការឲ្យសមត្ថកិច្ចនគរបាល។លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវបានបញ្ជាក់ថានារីរងគ្រោះត្រូវបានគេកាប់ពីក្រោយរួចរុញទម្លាក់ទឹកហើយត្រូវបានប្រជាពលរដ្ឋជួយស្រង់មកដាក់លើផ្ទះទឹកវិញលោកបានបន្តទៀតថានៅពេលនេះកម្លាំងនគរបាលបាននិងកំពុងចុះស្រាវជ្រាវលើករណីនេះហើយបច្ចុប្បន្នសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕