កំពង់ធំ៖ ស្លាប់ទៀតហើយខេត្តកំពង់ធំ ក្នុងមួយថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែង បណ្តាលឲ្យមានមនុស្សស្លាប់ ២ របួសធ្ងន់១ ដែលត្រូវបានគេសង្កេតឃើញអត្រាគ្រោះថ្នាក់ចរាចរណ៍ កំពុងតែមានសន្ទុះកើន ឡើងជាប់លំដាប់ថ្នាក់ ជាក់ស្តែងថ្នាក់ដឹកនាំកងរាជអាវុធ
ហត្ថជាន់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ស័ន សម្បត្តិ អាយុ៤៨ឆ្នាំ នាយរងសរុប អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបើកម៉ូតូបុកយុវជនម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុបន្ទាប់ពីបត់ចូលការរាស់សាំងមួយកន្លែងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គូររន្ធត់នេះបានកើតឡើងកាលវេលាម៉ោង18និង00នាទីល្ងាចថ្ងៃទី20ខែកក្កដាឆ្នាំ2016កំណាត់ផ្លូវជាតិលេខ6(ផ្លូវអាស៊ានថ្មី)ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។
លោកស៊ីវ វណ្ណាអធិការរងចរាចរណ៍ស្រុកសន្ទុកបានអោយដឹងថា:មុនពេលកើតរថយន្តរ៉េន រូវើស្លាកលេខ ខម2 8886ចេញពីជើងទៅត្បូងហើយគេឃើញអ្នកម៉ូតូឌ្រីម សង់ C125ពណ៍ខ្មៅស្លាកលេខកំពង់ធំ1T 0891ចេញពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នាពេលមកដល់កន្លែងកើតហេតុគេឃើញអ្នកជិ:ម៉ូតូបត់ចូលការាស់សាំងដោយមិនមើលឆ្វេងស្តាំរថយន្តរ៉េន រូវើសេរីទំនើបជាន់ប្រាងមិនទាន់បណ្តាលអោយបុកពេញទំហ៊ឹងបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ជនរងឈ្មោះប៉ន ប៉ុន ចាសិស្សើសិក្សារថ្នាក់ទី11C សាលាវិទ្យាល័យតាំងក្រសាំង ភេទប្រុសអាយុ19ឆ្នាំទីលំនៅភូមិផ្លុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំណែកម្ចាស់រថយន្តសេរីទំនើបឈ្មោះ ស័ន សម្បត្តិអាយុ៤៨ ឆ្នាំភេទប្រុស(ជាអាវុធហត្ថលើផ្ទៃប្រទេស) បន្ទាប់ពីបង្ករឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាល ឲ្យមានមនុស្សស្លាប់ លោក ស័ន សម្បត្តិ បានយករថយន្តទៅទុកក្នុងបន្ទាយរបស់ខ្លួន នៅឃុំតាំងក្រសាំងដោយហាមមិនឲ្យអ្នកសារព័ត៌មានថតរូបរថយន្ត ។
បច្ចុប្បន្នមូតូយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក. រីឯករថយន្តត្រូវបានយកទុកនៅ បន្ទាយរបស់កងរាជអាវុអហត្ថលើផ្ទៃប្រទេស រីឯសាកសពជនរងគ្រោះឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕