មន្ត្រី​ចម្រុះ​សហការ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដកហូត​ទំ​ទិញ​ខូចគុណភាព និង​ធ្វើ​ការអប់រំ​ណែនាំ ពី​គុណភាព​ម្ហូបអាហារ​

0

ដោយឃិន គន្ធា

បន្ទាយមានជ័យ៖ អាជីវករលក់ដូរទំនិញជាច្រើននាក់ ក្នុងផ្សារអូរស្ងួត និងផ្សារបន្ទាយនាង នៃស្រុកមង្គលបូរី ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីចម្រុះ ធ្វើការអប់រំណែនាំ ពីគុណភាពម្ហូបអាហារ ព្រមទាំងដកហូតទំនិញខូចគុណមួយចំនួនធំ កាលphoto_2016-07-21_11-13-52ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ។លោក ហុង លៀង អនុប្រធានទី១សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ទទួលបន្ទុកស្ថិតិទីផ្សារ បានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លើសុខមាលភាពបងប្អូនប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូលរបស់លោក បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត និងកម្លាំងនគបាលសេដ្ឋកិច្ចខេត្ត និងក្រសួង បានចុះពិនិត្យផ្សារចំនួន២កន្លែង គឺផ្សារបន្ទាយនាង ក្នុងឃុំបន្ទាយនាង និងផ្សារអូរស្ងួត ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ជាមួយគ្នានេះដែរ លោកនិងក្រុមការងារ ក៏បានធ្វើការដកហូតទំនិញខូចគុណភាពមួយចំនួន ដូចជា៖ កំទេចមីចំនួន១៧៧ថង់ ស្មើរនិង១៣០គីឡូក្រាម ទឹកសណ្តែក៦ដប ទឹកក្រូច៥ដប ប្រហិតវៀតណាម៥ថង់ ម្ស៉ៅអូវ៉ាន់ទីន ១,១០០កញ្ចប់ ស្មើរនិង៥៥គីឡូក្រាម និងស្ករគ្រាប់ក្មេង២៧បន្ទះ។លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មុននឹងទិញទំនិញយកទៅប្រើប្រាស់ ត្រូវពិនិត្យមើលការបរិច្ឆេទ និងទំនិញណាដែលប៉ះពាល់ដល់សុខភាព។ ដោយឡែកអាជីវករវិញ ធ្វើយ៉ាងណា ត្រូវបញ្ឈប់ការលក់ទំនិញផុតការបរិច្ឆេទ ដែលបណ្តាលឲ្យប៉ះពាល់សុខភាពមនុស្ស៕ photo_2016-07-21_11-13-48 photo_2016-07-21_11-13-44