កំពង់ស្ពឺ ៖ ខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺ បានរៀបចំប្រារព្ធពិធិបុណ្យរុក្ខទិវាជាតិ កាលពីព្រឹកថ្ងៃទី 21 ខែកក្តដា ឆ្នាំ2016 ដោយមានការដាំឈើប្រ ណិត និងឈើហូមផ្លែជាង 3000ដើម លើផ្ទៃដីទំហំ 2ហិចតាកន្លះ ស្ថិតក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតិភាព លោកវ៉ី សំណាង អធិបាលខេត្ត ប្រធានក្រុមប្រឹក្សា កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សមាគមន៍សិស្ស-និសិត្ស អាហា រូបករណ៍ សម្តេចតេជោ ហ៊ុន និងលោកជំទាវ និងបងប្អូន ប្រជាពលរដ្ឋយ៉ាងច្រើនកុះក ។
លោកផល មុនី នាយខណ្ខ រដ្ឋបាល ព្រៃឈើកំពង់ស្ពឺថ្លែងថា តាងនាមឲ្យ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃខណ្ឌរដ្ឋបាល ព្រៃឈើកំពង់ស្ពឺ ទាំងអស់ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០១៦ ខណ្ខរដ្ឋបាលព្រៃបាន ទីតាំងដី នៃមជ្ឈកមណ្ឌលភូមិខ្ញុំ ដើម្បីរៀចំរំលឹកបុណ្យរុក្ខទិវានេះ ។លោកបន្តថា រុក្ខទិវាចាប់ កំណើត លើកដំបូងក្នុងប្រទេសកម្ពុជាយើង តាំងពីសម័យសង្គមរាស្ត្រនិយម នាទស្សវត្សទី៥០ ក្រោមព្រះរាជតំរិះ ផ្តួចផ្តើមរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ព្រះមហាវរៈក្សត្រ ព្រះវរៈរាជ បីតាជាតិ ជាទីគោរពសក្ការៈ នៃយើងដែលកាលនោះ ព្រះអង្គបានឡាយព្រះហស្ថលេខាលើ ព្រះរាជក្រឹត្យលេខ ៧៣៨ នស ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ១៩៥២ បង្កើតឲ្យមានពិធីបុណ្យជាតិមួយហៅថា “បុណ្យរុក្ខទិវាជាតិ” ដែលត្រូវរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រតរៀងមក ។
លោកវ៉ី សំណាង បានថ្លែងថា ពិធីបុណ្យរុក្ខទិវាដែលជាប្រពៃណីជាតិដ៏ថ្លៃថ្លា ត្រូវបានអាក់ខានក្នុងអំ ឡុងពេល ប្រទេសយើងបានធ្លាក់ ក្នុងភ្លើងសង្គ្រាម ជាពិសេសក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពត ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ។ ក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រទេសជាតិបានចាកចេញពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាម ពិធីបុណ្យរុក្ខទិវា ត្រូវបានបង្កើតឡើងវិញ ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីលេខ ០៨ សសរ ចុះថ្ងៃទី ១២ មករា ១៩៩០ ដែលកំណត់យកថ្ងៃ ៩ កក្កដា រៀងរាល់ឆ្នាំក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយោងតាមច្បាប់ស្តី ពីព្រៃឈើ ដែលប្រកាសឲ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/ ០៨០២/០១៦ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០០២ ទិវាពលកម្មដាំ ដើមឈើជាប្រពៃណីជាតិ ហៅថា រុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំនៅថ្ងៃទី ០៩ កក្កដា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង ក្រោមការដឹកនាំ ប្រកបដោយគតិ បណ្ឌិត ដ៏ឈ្លាសវៃ និងម៉ឺង ម៉ាត់បំផុត របស់សម្តេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបាន ចាប់ផ្តើមបោះជំហានទៅកាន់ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រៃឈើ ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជម្រុញការអនុវត្តកម្មវិធីព្រៃឈើជាតិមានដូចជា៖ការកំណត់ព្រំប្រទល់ព្រៃឈើ ការអភិរក្សធនធានព្រៃឈើ និងជីវជម្រុះការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ កម្មវិធីសហគមន៍ព្រៃឈើ និង ការផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកក្នុងការស្តារ វិស័យព្រៃឈើ និង អភិវឌ្ឍប្រទេសជាតិ ។
លោកបន្តជាថា ក់ស្តែងក្នុងឆ្នាំ ២០១៦ នេះ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា រុក្ខទិវា បានប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៩ ខែ កក្កដា កន្លងមកនេះ នៅភូមិ គ១ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្រោមធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង ជាប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ ។ អបអរសាទរ បុណ្យរុក្ខ ទិវា ០៩ កក្កដា ឆ្នាំនេះកូនឈើដែល ត្រូវដាំមានចំនួន 3000ដើមកូនឈើ ប្រភេទប្រណីត (បេង ក្រញូង នាងនួន ធ្នង់) ចំនួន ៣០០០ដើម លើផ្ទៃដីទំហំ ០៣ហិកតាក្នុងបរិ វេននេះ ហើយបានត្រៀមកូន ឈើហូបផ្លៃ កូនឈើរយៈពេលខ្លី សរុបចំនួន ៥០០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ មន្ត្រីរាជការយកទោដាំផងដែរ ។លោកអភិបាលខេត្តបានជំរុញ តាមអង្គភាព ទីសាធារណៈ វត្តអារាម សាលារៀន និងតាមលំនៅ ដ្ឋានរបស់ប្រជាព ល រដ្ឋ នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវចូលរួមថែទាំព្រៃឈើ និងរួមគ្នាដាំឡើងវិញ ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុជាសកល ដើម្បីរួមចំ ណែក ក្នុងកិច្ចថែរក្សាការពារបរិស្ថានឲ្យបានល្អ បង្កើនសោភ័ណភាព ប្រកបដោយពណ៌បៃតងស្រស់បំព្រង និងកាត់បន្ថយជាតិពុល ក្នុងបរិកាស ដែលជាកាកសំណល់ បញ្ចេញពីគ្រឿងចក្រ យានយន្តតូច-ធំគ្រប់ប្រភេទ ដូច្នេះ មន្ត្រីរដ្ឋបាល ព្រៃឈើ ត្រូយកចិត្តទុកដាក់ស ហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការចែកចាយនៅតាមស្រុកនានា និងតាមវត្តអារាមក្នុងខេត្ត ទាំងមូល ហើយកូនឈើដែល នៅសល់ក្នុងថ្នាលនឹងធ្វើការចែកជូនជាបន្ត ។ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះលោកអភិបាលខេត្តកំពង់ស្ពឺ សំណូមពរ ដល់រដ្ឋបាលព្រៃឈើមូលដ្ឋាន ដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមដាំដុះដើមឈើឲ្យ