​កប៉ាល់​ទេសចរណ៍​លំដាប់​អន្តរជាតិ​ខ្នាត​យក្ស​មួយគ្រឿង​មាន​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​និង​នា​វឹក​ចំនួន​2851​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​រយៈពេល​មួយថ្ងៃ​

0

 

ខេត្តព្រះសីហនុ៖នៅថ្ងៃទី21/07/2016 នេះកប៉ាល់ទេសចរណ៍អន្តរជាតិខ្នាតយក្សមួយគ្រឿងមានផ្ទុកភ្ញៀវ ទេសចរចំរុះសញ្ជាតិចំនួន2004នាក់ និងមាននាវឹក ចំនួន847នាក់ផងដែរ បានចូលមកចតរយៈពេលមួយថ្ងៃនៅកំពុងផែអន្តរជាតិខេត្តព្រះសីហនុ។

តាមលោក ស៊ាង ឡេង នាយនគរបាលអន្តោប្រវេសន៍ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុឲ្យដឹងថា៖កប៉ាល់ទេសចរណ៍លំដាប់អន្តរជាតិនេះ ឈ្មោះ DAWN PRINCESS សញ្ជាតិ BERMUDA ចូលចត នៅថ្ងៃទី21/07/2016 ម៉ោង 6.30 am នឹងចេញទៅវិញនៅម៉ោង 16.00 pm ថ្ងៃទី21/07/2016 ដដែលនេះ។នាវានេះមានបណ្តោយប្រវែង 261,31m ទទឹង 32,26m និងជុំរៅ 8,10m ។កប៉ាល់នេះចេញមកពីវៀតណាម ចូលមកកម្ពុជា បន្ទាប់មកនឹងចេញដំណើរឆ្ពោះទៅប្រទេសថៃទៀតនៅម៉ោង 16.00 នាទីល្ងាវនេះ។លោក ស៊ាង ឡេង បញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះចំនួនសញ្ជាតិដែលច្រើនជាងគេគឺ Australian 1454,Newzeland 210,British 118។ជាការកត់សំគាល់បន្ទាប់ពីចុះពីកប៉ាល់ភ្ញៀវទេសចរទាំងនោះត្រូវបានគេដឹកជញ្ជូនតាមរថយន្តក្រុងធំៗឆ្ពោះទៅគោលដៅនៅផ្សារលើទីរួមខេត្តព្រះសីហនុ។បន្ទាប់មកទៀតភ្ញៀវខ្លះនាំគ្នាចូលដើរមើលរកទិញឥវ៉ាន់ក្នុងផ្សារលើ ខ្លះទៀតជួលម៉ូតូកង់បីជឹៈដើរលេងបន្តតាមទីតាំងនានាក្នុងក្រុងនិងឆ្នេរសមុទ្រជាដើម។ខណៈពេលមានភ្ញៀវទេសចរចូលមកលេងក្នុងខេត្តព្រះសីហនុនេះដែរយើងសង្គេតឃើញថាមានកំលាំងអាវុធហត្ថ រួមកំលាំងនគរបាលចុះសំរួលសណ្តាប់ធ្នាប់សុវត្ថិភាពជួនភ្ញៀវយ៉ាងល្អប្រសើរផងដែរ។សកម្មភាពនេះចុះសំរួលសណ្តាប់ធ្នាប់ ការពារសុវត្ថិភាពដល់ភ្ញៀវទេសចរនេះបាន ដឹកនាំដោយលោក វរៈសេនីយ៍ទោ ញាណ សារឿន នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋានខេត្តព្រះសីហនុ តបតាមការចង្អុលបង្ហាញប្រកបដោយភាពចាស់ទុំនិងបទពិសោធន៍ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោស្នងការខេត្ត ជួន ណារិន្ទ ។បើយោងតាមលោក ចិត្តគ្រឹៈស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុឲ្យដឹងដូច្នេះ៖(ស្តាប់ប្រសាសន៍លោក ចិត្តគ្រឹៈស្នា) ៕ដោយ ខៀវ សាវ៉ុនphoto_2016-08-21_07-22-39 photo_2016-08-21_07-22-52 photo_2016-08-21_07-22-31 photo_2016-08-21_07-22-27 photo_2016-08-21_07-22-22 photo_2016-08-21_07-22-18