​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ

0

ខេត្តបន្ទាយមានជ័យ ក្នុងបេសកកម្មតាមបណ្តាខេត្តមួយចំនួនជុំវិញបឹងទន្លេសាប នៅរសៀលថ្ងៃទី២១ កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានឆ្លៀតអញ្ជើញជួបសំណេះ សំណាលជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ នៅខេត្តបន្ទាយមានជ័យ។

ឯកឧត្តម សួន បវរ អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ បានគោរពរាយការណ៍ជូនសម្តេចអំពី សភាពការទូទៅ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឆ្នាំ២០១៥ និងដើមឆ្នាំ ២០១៦ ដែលជាទូទៅមានលក្ខណៈល្អប្រសើរ ពិតមែន តែ មានសកម្មភាព ចោរលួច ចោរប្លន់ខ្លះៗ ប៉ុន្តែ សមត្ថកិច្ចបង្ក្រាបបាន ដូចជាប្លន់នៅសង្កាត់ប៉ោយប៉ែត ចាប់បាន៤នាក់ និងប្លន់ មួយករណីទៀត នៅភូមិ រំដួល ឃុំភ្នំលៀប ចាប់បាន១នាក់។
របាយការណ៍នៅបានបង្ហាញអំពីសកម្មភាពនានាជាច្រើនទៀត ដូចជាការងារបង្កបង្កើនផល ដែលឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំកន្លងទៅ ដោយសារទូទាំង ខេត្តជួបគ្រោះរាំងស្ងួត និងរបាយទឹកភ្លៀងស្រោច ស្រព្វដោយកន្លែង។

មានប្រសាសន៍ នាខណៈនោះ សម្តេចតេជោ បាន សុំការអភ័យទោស តាមរយៈអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ផ្ញើជូនចំពោះបងប្អូនប្រជាពលរដ្ឋ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស នៅតាមវិទ្យាល័យ អនុវិទ្យាល័យដែលបានត្រៀមរងចាំទទួលស្វាគមន៍សម្តេចនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រពីខេត្តបាត់ដំបង មកខេត្តបន្ទាយមាន ជ័យ ប៉ុន្តែមិនត្រូវបាន សម្តេចឈប់រថយន្តចុះដើម្បីជួបដោយផ្ទាល់ដើម្បីសាកសួរសុខទុក្ខ សិក្សាស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈមនានា ហើយការណ៍ ដែលមិនបានឈប់នោះគឺ ដោយសារតែសម្តេចមានការហត់នឿយ ហើយក៏សំរាកលក់តាមរថយន្ត ហើយ ក៏មិនបានឃើញបងប្អូនកំពុងរងចាំនោះ ។

សម្តេចបានបន្តថា ក្នុងដំណើរបេសកកម្មជុំវិញបឹង ទន្លេសាប ដើម្បីស្វែងយល់អំពីសមិទ្ធផល រីកចម្រើន និងតម្រូវការថ្មីៗ នៃការអភិវឌ្ឍជាបន្តទៀត សម្តេច តេជោ ហ៊ុន សែន បានបង្ហាញជូនមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ អំពីគម្រោងអភិវឌ្ឍជាច្រើន ដូចជាគម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៥ ក្រោមជំនួយ ឥតសំណង ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន ដើម្បីតភ្ជាប់ នូវរបៀងសេដ្ឋកិច្ចអាស៊ាន ដើម្បីភ្ជាប់ថៃ កម្ពុជា និងវៀតណាម ។

សម្តេចបានសំដែងនូវការរីករាយ ដែលបានមកជួបជុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅខេត្តបន្ទាយ មានជ័យ បន្ទាប់ពីបានជួបជាមួយមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ នៅខេត្តបាត់ដំបងកាលពីម្សិល មិញ ហើយសម្តេច ក៏បានសំណេះសំណាលដោយ រម្លឹក អំពីសង្គ្រាម បែកបាក់ រវាងខ្មែរ និងខ្មែរពីអតីត កាល ដែលបង្កឡើងដោយអ្នកជំនាន់មុន ។ សម្តេចបានរម្លឹកអំពីប្រវត្តិ នៃការតស៊ូ ស្វែងរកសន្តិភាព ដែលសម្តេចបានដាក់ចេញនូវនយោបាយ បង្រួប បង្រួមជាតិ ជាពិសេសនយោបាយឈ្នះឈ្នះ កាលពីទសវត្សឆ្នាំ៩០ ហើយតាមរយៈនេះគឺបានធ្វើឱ្យប្រទេសរបស់យើង ទទួលបាន នូវសន្តិភាពយ៉ាង ពេញលេញ រហូតដល់ដល់បច្ចុប្បន្ននេះ។

សម្តេចបញ្ជាក់ថា សន្តិភាពនេះហើយ វាគឺជាកត្តា អនុគ្រោះ សម្រាប់ការអភិវឌ្ឍ កសាងប្រទេសរបស់ យើងឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញ អស់ស្ទើគ្មាន សល់ ដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍ពី អតីតកាលនោះ។ ក្នុងន័យនេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានផ្តាំផ្ញើឱ្យមន្ត្រីរាជការ គ្រប់ ជាន់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គប្បីរួមគ្នាថែរក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្ស៕ វណ្ណលុកphoto_2016-08-21_07-24-15 photo_2016-08-21_07-24-04 photo_2016-08-21_07-23-58 photo_2016-08-21_07-23-48 photo_2016-08-21_07-23-44