កំពង់ធំ ៖ បច្ចេកវិជ្ជាថ្មី ក្នុងការរិះរក មធ្យោបាយកាត់បន្ថយ ការចំណាយបានរាប់ម៉ឺនដុល្លា សម្រាប់អ្នកដែលមានបំណងទៅដាំម្រិច និងកាហ្វេដែលកន្លងមក ការធ្វើចំការម្រេច និងការហេ្វ ទាល់តែមានដើមទុន សម្រាប់ ធ្វើចំការចាប់២៥០០០ដុល្លា ក្នុងមួយហិចតា តែពេលនេះ ចំណាយត្រឹមតែ៣ទៅ៥ពាន់ដុល្លាក៏អាចក្លាយទៅ ជាម្ចាស់ចំការម្រិចបានដោយងាយ។
ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ រាជរដ្ឋាភិបាល ជម្រុញឲ្យក្រុមហ៊ុន ប្រជាកសិករ ដាំដំណាំ កសិកម្ម និងឧស្សាហកម្ម នៅក្នុងប្រទេស ដើម្បីជាស្ពានសេដ្ឋកិច្ចនៃអាស៊ាន ទើបអនុញ្ញាតិឲ្យ ក្រុម ហ៊ុនជាច្រើ បាននាំនូវពូជកៅស៊ូ ពូជដំណាំម្រេច កាហ្វេ ពីប្រទេសល្បីៗមក សាកល្បងដាំនៅក្នុងព្រះរាជា ណាចក្រកម្ពុជា រហូតបានធ្វើឲ្យលទ្ធផល
ទទួលបាននូវផ្លែផ្កា មិនតែប៉ុណ្ណោះដោយមានការយកចិត្តទុកដាក់ របស់នាយកក្រុមហ៊ុន បានស្វាស់ស្វែងរកចំណេះដឹងពីប្រទេសដៃទៃ ដើម្បីយកមកធ្វើកាដាំដុះនៅក្នុងប្រទេស ដែលកំពុងផ្តល់ផលប្រយោជន៍ នាពេលខាងមុខនេះ។
ជាក់ស្តែង ដោយមានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អានម៉ារ៉ាឌី គ្រុប បានកែច្នៃប្រទេស ឈើក្នុងស្រុក ដែលជាឈើមិនជាប់ ចំណាត់ថ្នាក់ ដូចជាដើមគរ ដើមរការ ដើមម្កាក់ និងដើមឈើជាច្រើន មុខទៀតដែលគេស្គាល់ថា ជាប្រភេទឈើងាយដុះ នឹងធុននឹងពន្លឺថ្ងៃ និងជាឈើដែលកន្លងមក ប្រជាពលរដ្ឋ បានយកមកដាំជារបងផ្ទះ និងដុះតាមចំការ និងជាឈើដែលពុំត្រូវបានយកទៅប្រើប្រាស់សាងសង់ឬជួស ជុលអ្វីបាន តែដោយមានការច្នៃប្រឌិតពីក្រុមហ៊ុន បានអនុញ្ញាតិឲ្យ អ្នកសារពត៌មាន បានថតយករូបភាព ការច្នៃយកដើមឈើទាំងនេះ មកធ្វើជាជន្លង់ដំណាំម្រេច និងជាម្លប់ដាំណាំកាហ្វេ ដោយមិនចាំបាច់ចំណាយ ថវិការរាប់ម៉ឺនដុល្លាទិញឈើមកធ្វើជន្លង់ និងមិនប៉ះពាល់ដល់ព្រៃឈើ និងបរិស្ថាន តែផ្ទុយទៅវិញ បែរជា មានការចូលរួមដាំដើមឈើ តាមអនុសាសន៍ របស់រាជរដ្ឋាភិបាលទៀតផង។
លោក ខាន់ វណ្ណឌី អ្នកបច្ចេកទេស របស់ក្រុមហ៊ុន បានឲ្យដឹងថា ដោយទទួលបាននូវការចង្អុលបង្ហាញពី នាយកក្រុមហ៊ុន ដែលបានសិក្សាបច្ចេកវិជ្ជានៅប្រទេសជិតខាង ទើបបានណែនាំឲ្យមានការ សាកល្បងដាំ ដំណាំម្រេច និងកាហ្វេ ដោយប្រើប្រាស់ ជន្លង់ឈើរស់ ដែលវាបាន ផ្តល់ផលប្រយោជន៍ ច្រើន និងចំណាយ ថវិការតិច ដោយសារតែ បើសិនជាប្រើជន្លង់
ឈើងាប់ និងត្រូចប្រើប្រាស់ទឹកស្រោច ក្នុង១ថ្ងៃ៥លីត តែបើប្រើឈើជន្លង់រស់ ក្នុង២០ថ្ងៃ ប្រើទឹកអស់ប្រាំលីត ហើយនៅពេលនេះ និងមានការសាកល្បងដាំដំណាំ កៅស៊ូ ដំណាំម្រេច និងដំណាំកាហ្វេ នៅក្នុងឡូត៍តែមួយ ចន្លោះកណ្តាលនិងដាំដំណាំម្រេច និងកាហ្វេ លោក បានបញ្ជាក់ថាទៀតថា មូលហេតុដែល យកជន្លង់ឈើរស់ មកដាំ គឺបានកាត់បន្ថយកំដៅ ឈើជន្លង់រស់ បានយូរ ផ្ទុកសំណើមល្អ ចំណាយត្រឹមតែ ២០ភាគរយ ទទួលបានផលចំណេញ ៨០ភាគរយ។
លោក ខឹង នុភាព នាយកក្រុមហ៊ុនអានម៉ារ៉ាឌី បានឲ្យដឹងថា ដោយឆ្លងកាត់នូវបទពិសោធន៍ ក្នុងការដាំដំ ណាំកៅស៊ូ ទទួលបានជោគជ័យមក និងបានពង្រីកការដាំដុះរាប់ម៉ឺនហិចតា ដូចជានៅក្នុងឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម មានកៅស៊ូជាង៦ពាន់ហិចតា នៅក្នុងស្រុកសណ្តាន់មានជាង ៩ពាន់ហិចតា ខណៈនេះកំពុងតែធ្វើការដាំដុះជាបន្តបន្ទាប់ និងមានគំម្រោងកម្មករជាង៥០០០នាក់ នៅក្នុងស្រុកសណ្តាន់ និងបានសាងសង់ជាសាលារៀន មណ្ឌល់សុខភាពសម្រាប់ ថែទាំកម្មករក្នុងក្រុមហ៊ុននិងប្រជាពលរដ្ឋ ស្រប តាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយឡែកដោយមានការ សាកល្បងដាំដំណាំម្រេច និងការហ្វេ ដោយ សារតែជាការរំពឹងទុកមុន នៃការចុះថ្លៃរបស់ដំណាំកៅស៊ូ ។