​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​ធ្វើ​យុទ្ធនា​ការបិត​ចំណាំងផ្លាត​ដល់​គោយន្ត​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៌​

0

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយ លោកវរៈសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការ ស្រុកឱរ៉ាល់បានធ្វើយុទ្ធនាការបិតចំណាំងផ្លាតដល់គោយន្តគ្រប់ប្រភេទ ដើម្បីចូលរួមការអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកជាពិសេដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានជារៀងរាល់ថ្ងៃ ។
លោកសោម ពុទ្ធតារា មេបញ្ជាបញ្ជាការ កងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ បានប្រាប់ថា ដោយ មើលឃើញការកើតមានករណីគ្រោះចរាចរណ៍កើតមានជាញឹកញាប់ កំលាំងអាវុធហត្ថបានធ្វើយុទ្ធនា កាចំណាំផ្លាតដល់គោយន្តគ្រប់ប្រភេទ លើផ្លូវជាតិលេខ ៤៤ ចំណុចភូមិគោក ឃុំសង្កែសាទប ,ភូមិអូរព្រុង ឃុំហោងសំណំ និងចំណុចផ្លោច ឃុំត្រពាំង ជោ ស្រុកឱរ៉ាល់ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកបន្តថា ដោយ អនុវត្តន៍តាមអនុសាសន៍ របស់ឯកឧត្តមសៅ សុខា អគ្គមេបញ្ជាការរង កងខេមរៈភូមិន្ទ និងជាមេបញ្ជាកា រកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុល ផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមានបំណងអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីហានិភ័យបង្ករឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ផងនោះ ទើបកំលាំងអាវុធហត្ថស្រុកឱរ៉ាល់បាន បើកយុទ្ធនាការចុះបិតចំណាំងផ្លាតដល់គោយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ជាពិសេស គោយន្តកែឆ្នៃជាញឹកញាប់តែងតែជួបនៅគ្រោៈថ្នាក់ចរាចរណ៏។
យោងតាមស្ថិតិប្រចាំឆ្នាំ ២០១៦ទូរទាំងខេត្ត កំពង់ស្ពឺ បានចំនួនជាង៤000គ្រឿង ហើយជាញឹក ញាប់នៅស្រុកឱរ៉ាល់កើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារបុកគោយន្តពេលយប់ស្លាប់ជាច្រើន ៕photo_2016-08-21_17-50-54 photo_2016-08-21_17-50-50 photo_2016-08-21_17-50-22 photo_2016-08-21_17-50-13