រតនគិរី៖ ប្រជាពលរដ្ឋនៅភូមិកាមែនឃុំសាមគ្គីស្រុកអូរជុំខេត្តរតនគិរីបាននាំគ្នាចេញពីភូមិទៅរកបន្លែផ្លែឈើដើម្បីមកលក់នៅទីផ្សារក្នុងគ្រួសារនិមួយៗដើម្បីផ្ទុកនិងជីវភាពមួយគ្រាៗនោះផងដែរ។ខណៈនោះបងប្អូនជនជាតិដើមភាគតិចបបួលគ្នាទៅចូលក្នុងព្រៃមានគ្នា៤-៥នាក់នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៦នេះបងប្អូនជនជាតិដើមភាគតិចទាំងនោះបានចូលព្រៃជ្រៅក៏ប្រទះឃើញកាំភ្លើងអាកា១ដើមមិនដឹងមានគ្រាប់ប៉ុន្មាននោះទេហើយក៏នាំគ្នាលែងជីកទំពាំកាច់បន្លែបន្តនោះទៀតព្រោះប្រញ៉ាប់យកកាំភ្លើង១ដើមនេះមកក្នុងភូមិហើយក៏ប្រគល់ឲ្យប្រធានសន្តិសុខភូមិ។ហើយសន្តិសុខភូមិរូបនោះបានសួរថាបានកាំងភ្លើងពីណាបងប្អូនទាំងនោះបានឆ្លើយថារើសបានក្នុងព្រៃលោកប្រធានសន្តិសុខភូមិបានទទួលកាំភ្លើងអាការនោះ។ហើយក៏ប្រញាប់ប្រញាលពាក់ឯកសណ្ឋាសន្តិសុខភូមិហើយក៏ទាញម៉ូតូកញ្ចាស់១គ្រឿងជិះស្ពាយកាំភ្លើងយ៉ាងលឿនសំដៅមកប៉ុស្តិ៍នគបាលសាមគ្គីដើម្បីប្រគល់ជូនអោយលោកមេប៉ុស្តិ៍ឃុំសាមគ្គីជាបន្ទាន់។លោកប្រធានសន្តិសុខភូមិរូបនោះបានប្រាប់មេប៉ុស្តិ៍សាមគ្គីថាបងប្អូនគាត់ចូលក្នុងព្រៃកាច់បន្លែក៏ប្រទះឃើញអាវុធមួយដើមនេះបានប្រគល់ទៅអោយគាត់។នគបាលប៉ុស្តិ៍សាមគ្គីបានទទួលកាំភ្លើងនោះហើយរួចក៏ពិនិត្យបច្ច័យត្រឹមត្រូវលោកមេប៉ុស្តិ៍បានឲ្យកូនចៅជាមន្ត្រីនគបាលនិងប្រធានសន្តិសុខភូមិចុះដើរល្បាតតាមភូមិសាស្ត្រព្រៃខាងលើដែលបងប្អូនរើសកាំភ្លើងអាការបាននោះក៏ប្រទះឃើញម៉ូតូមួយគ្រឿងទៀតលាក់ទុកក្នុងព្រៃក្បែរមាត់ជ្រោះក្នុងភូមិប្រាក់មួយឃំុសាមគ្គីក៍ប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីមស៊េរីចាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ។ បើតាមសម្តីលោកមេប៉ុស្តិ៍បានឲ្យដឹងថាកាំភ្លើងនឹងម៉ូតូនេះជារបស់ចោរដែលបម្រុងធ្វើសកម្មភាពក្នុងភូមិឃុំខាងលើនេះតែប្រហែលជាធ្វើសកម្មភាពមិនបានបែកការក៏ទុករបស់នេះក្នុងព្រៃចោលតែម្តងទៅ។ដូច្នេះនគបាលស្រុកអូរជុំបានអំពាវនាវដល់ប្រជាពលរដ្ឋបានបាត់ម៉ូតូពីលំនៅដ្ឋានណាមួយសុំមកពិនិត្យមើលម៉ូតូនៅអធិការស្រុកអូរជុំចុះ៕ដោយ៖ យក្ខឡោម