ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖ គណ:កម្មាធិការសាខានិងនាយកបហរតិបត្តិនៃកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានទទួលស្គាល់យុវជនស្ម័គ្រចិត្តថ្មីនៃកាកបាទក្រហមកម្ពុជានៅវិទ្យាល័យកូបស្រុកអូរជ្រៅនិងវិទ្យាល័យស្វាយចេកស្រុកស្វាយចេក។លទ្ធផលនេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលផ្តល់ចំណេះដឹងជាមូលដ្ឋានស្តីពីចលនាកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទាំង២ កាលពីល្ងាចថ្ងៃទី២២កក្កដាឆ្នាំ២០១៦។នោះគឺការបំពាក់កន្សែងកក្រហមនិងមួកដល់សិស្សចំនួន៥១នាក់នៅក្នុងវិទ្យាល័យកូបនិងវិទ្យាល័យស្វាយចេកចំនួន៥២នាក់។
អ្នកស្រីសេង វី អភិបាលរងស្រុកស្វាយចេកបានឲ្យដឹងថាៈការបំពាក់កន្សែងក្រហមនិងមួកដល់ក្រុមយុវជនកាកបាទក្រហមកម្ពុជាក្នុងវិទ្យាល័យនេះ បន្ទាប៊ពីពួកគេបញ្ចប់វគ្គបណ្តុះបណ្តាលនិងដើម្បីអោយពួកគេបន្តវេនក្នុងការស្ម័គ្រជួយសង្គ្រោះ ជួយការងារមនុស្សធម៍និងសង្គម។មន្ត្រីរួមមានលោក លី សារី,លោកឈើយ ចាន់ណា ,អ្នកស្រីឆាន់ ច័ន្ទសោភា,លោកសាន ឃិត ជាដើមបានបំពាក់កន្សែងក្រហមដល់យុវជន នារីជាសិស្ស។
សិស្សតំណាងកាកបាកក្រហមបានប្តេជ្ញាចិត្តថាៈពួកគេនឹងយកចិត្តទុកដាក់និងទទួលខុសត្រូវក្នុងតួនាទីចូលប្រឡូកក្នុងការងារមនុស្សធម៍និងសង្គមនេះដោយប្រើចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋមដើម្បីចូលរួមសង្គ្រោះជនរងគ្រោះថ្នាក់ផ្សេងៗ។លោកលី សារី អភិបាលរងខត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានប្រសាសន៍ថាៈវគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានស្តីពីចលនាកាកបាទក្រហមនិងរបៀបចេះវិជ្ជាសង្គ្រោះបឋមដល់ក្រុមយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យទាំង២ ជាបន្តបន្ទាប់មកនេះមានរយៈពេល២ថ្ងៃគឺខ្លីណាស់ ។ប៉ុន្តែប្អូនៗត្រូវខិតខំសិក្សាស្រាវជ្រាវ សួរនាំបន្ថែមលោកគ្រូ អ្នកគ្រូ និងអានឯកសារជំនួយស្មារតីនានាទើបមានចំណេះដឹង ចំណេះជំនាញបន្ថែម។លោកលីសារី បានបន្តទៀតថាៈនៅពេលបានបំពាក់អាវនិងមួកកាកបាទក្រហមកម្ពុជាជាការស្មគ្រ័ចិត្ត រួមចំណែកការគោរពរច្បាប់ចរាចរណ៍ លើដងផ្លូវ ជួយសង្គ្រោះដល់ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ទោះយ៉ាងណាក្មួយៗមិនត្រូវភ្លេចសោះឡើយក្នុងការខិតខំរៀនសូត្រទើបមានចំណេះជំនាញ ហើយក្លាយជាសិស្សល្អ មិត្តល្អ កូនល្អនិងពលរដ្ឋល្អ៕