ខេត្តពោធិ៍សាត់៖ ពលរដ្ឋបានមកចំណាកស្រុកនៅព្រំដែនថ្មដាមានគ្នាប្រមាណ០៧នាក់លូចឆ្លងដែនចំនុចអូភ្លុកដំរី ទៅទឹកដីថៃចូលធ្វើសកម្មភាពដេកកាប់ឈើក្រញូង ទីនោះត្រូវទាហានឈុតថៃ បាញ់របួសធ្ងន់ម្នាក់ហើយទាហា៊នថៃដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តត្រាតក៍បានស្លាប់ ខណៈដែល០៦នាក់ទៀតរត់រូច។
លោក គួយ សារឿន ស្នងការងទទួលបន្ទុកទំនាក់ទំនងព្រំដែននគរបាលព្រំដែនគោក វរលេខ ៨២៥ បានឲ្យដឹងថា៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង៣រសៀល ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៦ នៅភូមិណងរី ឃុំឡែមកាប់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ ។លោក គួយ សារឿន បន្តថា ជនរងគ្រោះដែលបានស្លាប់ដោយទាហានឈុតថៃបាញ់ស្លាប់នៅទឹកដីប្រទេសថៃនោះឈ្មោះ តេង សល់ ភេទប្រុសអាយុ 35 ឆ្នាំរស់នៅ ភូមិភ្នំប្រាំពី ឃុំប៉ួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង និងអ្នកនៅ សល់០៦នាក់ទៀតកំពុងរតគេចខ្លួន ។លោកស្នងការងរូបនោះបានឲ្យដឹងពីហេតុការនេះថា៖ កាលពីបីបួនថ្ងៃមុនពួកគេទាំង០៧នាក់ក្នុងនោះជនរងគ្រោះម្នាក់ បាននាំគ្នាចំណាស្រុកមករស់នៅក្នុងទឹកដីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ស្របពេលដែលតំបន់ព្រំដែនខ្មែរថៃនេះមានភ្លៀងធ្លាក់ខ្លាំងតយប់តថ្ងៃមិនឈប់ រយះពេលជិតមួយខែហើយ ក៍ជាឱកាសពួកគេ ក៍បាននាំគ្នាលូចចូលទៅប្រទេសថៃតាមច្រកភ្លុកដំរី ដែលជាទីតាំងទីបញ្ជារការគទាហានប្រចាំការទីនោះ ចូលទៅភូមិសាស្ត្រប្រទេសថៃកើតហេតុខាងលើ នាំគ្នាធ្វើសកម្មភាពកាប់ឈើក្រញូង ហើយដេកដាំបាយហូបនៅទីនោះទៀត ។ រហូតដល់ថ្ងៃកើតហេតុខាងលើពួកគេ ត្រូវបានខាងទាហានឈុតខ្មៅថៃ ប្រទះឃើញ កំពុងធ្វើសកម្មភាពកាប់ឈើ ក្នុងទឹកដីគេ ទាហានថៃក៍បានបាញ់ អ្នកទាំង០៧នាក់នោះ តែត្រូវគ្រាប់របួសធ្ងន់ម្នាក់ ឈ្មោះ តេង សល់ នោះក្នុងទឹកដីថៃ ហើយ០៦នាក់ទៀតរត់គេចខ្លួនអស់។លោក គួយ សារឿន បានឲ្យកម្ពុជាថ្មីដឹងនារៀលថ្ងៃទី២១ខែកក្ដដានេះទៀតថា៖ ក្រោយពេលជនរងគ្រោះត្រូវគ្រាប់ហើយទាហានឈុតថៃបានឲ្យលោកដឹងគឺ ខាងទាហានឈុតខ្មៅថៃ ក៍បានបញ្ជូន ជនរងគ្រោះនោះ តាមរថយន្តសង្គ្រោះ ទៅកាន់មន្ទីពេទ្យខេត្តត្រាតក្នុងការជួយសង្គ្រោះ តែជនរងគ្រោះរបួសធ្ងន់នៅវេលាមោ៉ង១០ និង០០នាទីព្រឹក ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៦ ជនរងគ្រោះក៍បានដាច់ខ្សល់ស្លាប់តែម្ដង ទោះគ្រូពេទ្យព្យាយាមជួយជនរងគ្រោះយា៉ងណាក៍ដោយ។លោកស្នងការងផ្នែកទំនាក់ទំនងកិច្ចការព្រំដែន គួយ សារឿន បានបន្ថែមថា ខណៈនេះខាងទាហានឈុតថៃ បានទាក់ទងមកភាគីកម្ពុជាយើង ឲ្យទៅយកសពជនរងគ្រោះនោះនៅខេត្តត្រាត ប្រទេសថៃដើម្បីយកទៅធ្វើបុណ ដោយខាងក្រុមការងាររបស់លោកកំតែរៀបចំចេញទៅយកសពឲ្យក្រុមគ្រួសារហើយ។លោកបានបញ្ជាក់ថា ខាងសមត្ថកិច្ចនិងអាជ្ញាធរយើងបានព្យាយាមយា៉ងខ្លាំងក្នុងការទប់ស្កាត់ពលរដ្ឋកម្ពុជា ឆ្លងទៅប្រទេសទីពីលូចកាប់ឈើខុសច្បាប់និងឆ្លងទៅធ្វើកាខុសច្បាប់ ហើយខាងភាគីថៃគេ អនុគ្រោះរាប់រយដងហើយ រហូតដល់សមត្ថកិច្ចនិងអាជ្ញាធរកម្ពជាយើង អៀនខ្លួនសឹងតែមិនហាន សុំពលរដ្ឋដែលខុសច្បាប់ពួកគេចាប់បានទៀត តែការបំរើប្រជាពលរដ្ឋគឺជាតួនាទីកងកម្លាំងនិងអាជ្ញាធរ ហើយករណី ខាងមេបញ្ជារការគទាហាន ប្រចាំចំនុចអូភ្លុកដំរី ច្បាស់ជាបេបញ្ជារការរបស់គេនិងដកចេញពីគោលដៅនេះមិនខាន ព្រោះគោលដៅឈរជើងចំណុចណាដែល ធូរលុងនិងឃុបឃឹតគ្នាឲ្យពលរដ្ឋឆ្លងដែនដោយខុសច្បាប់ត្រូវតែទទួលខុសត្រូវហើយ ។ ហើយពលរដ្ឋខ្មែរទាំង០៦នាក់ដែលទាហានឈុតថៃដេញបាញ់ក្នុងព្រៃភូមិសាស្ត្រខាងលើនោះ បានរត់ឆ្លងដែនមកកម្ពុជាយើងដោយសុវត្ថភាពវិញហើយ ដោយសមត្ថកិច្ចយើងកំពុងឃាត់ខ្លួនអប់ទើបបានឲ្យទៅផ្ទះវិញ៕