​ម្តាយ​និង​កូនស្រី​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​ការបើកបរ​ ខ្វះ​ការប្រុងប្រយ័ត្ន​

0

បាត់ដំបងៈ យ៉ាងហោចណាស់ក៏មានម្តាយនិងកូនស្រីដែលទើបតែមានអាយុ២ឆ្នាំដែរ
ដែលត្រូវស្លាប់ ក្នុងចំណោមមនុស្សចំនួន៥ នាក់ នៅក្នុងហេតុការណ៍ នៃករណីគ្រោះថ្នាក់
ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្នទាំងសងខាង
ទើបបណ្តាលអោយមានបញ្ហាបែបនេះ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី២២ ខែកក្កដា
ឆ្នាំ២០១៦ វេលាម៉ោង ១១ ថ្ងៃត្រង់ នៅត្រង់ចំណុចខាងមុខវត្តតាសែន ក្នុងភូមិតាសែន
ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរអោយ
រន្ធត់ជាទីបំផុត ដោយសារតែមានមនុស្សស្លាប់ និងរបួសរដូករណែលពេញផ្លូវ ។របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺមនាម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា
ហ្វីណូ ព៌ណ ស គ្មានស្លាកលេខ ដែលមានជិះគ្នានាក់ គឺសុទ្ធសឹងតែជាកូនក្មេង
ទាំងអស់ ដោយគ្រាន់តែមានស្ត្រីម្នាក់ជាអ្នកកាន់ចង្កូតតែប៉ុណ្ណោះ គឺគេបានធ្វើដំណើរ ចេញពីច្រកក្នុងវត្តតាសែន ឆ្ពោះឡើងទៅលើផ្លូវជាតិ ។ភ្លាមៗនោះដែរ ខណៈដែលម៉ូតូនេះបានឡើងដល់លើផ្លូវធំភ្លាម ក៏ស្រាប់តែមានរថយន្ត មួយគ្រឿងម៉ាក កាមរីបាឡែន ព៌ណស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-0199ដែលកំពុងបោះពួយយ៉ាងលឿន នៅលើផ្លូវជាតិក្នុងទិសដៅពីលិចទៅកើត ហើយបានបុកទៅលើម៉ូតូនោះយ៉ាងពេញទំហឹងបណ្តាលអោយអ្នកដែលជិះនៅលើម៉ូតូទាំងអស់ត្រូវបើុងធ្លាក់ចេញពីផ្លូវទៅលើទ្រូវថ្នល់ និងព្រៃក្បែផ្លូវ យ៉ាងរន្ធត់ក្រៃលែង ។ ដោយឡែករថយន្ត គួបផ្សំនិងល្បឿនលឿនផងនោះ បានរេចង្កូតទៅឆ្វេងហើយបានក្រឡាប់ផ្ងារជើងឡើងមកលើវិញ ។ភ្លាមៗនោះដែរ ក្រោយពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះទៅដើម្បីត្រួតពិនិត្យ គឺសង្គេតឃើញថា អ្នកបើកបររថយន្តបានលូនចេញហើយរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយឡែកជនរងគ្រោះដែលជាភាគីខាងម៉ូតូនោះគឺស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ ដែលជាកុមារតូចៗើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ។ អ្នកដែលស្លាប់មានឈ្មោះ គង់ សុខវ៉ាន
ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅក្បែចំណុចកើតហេតុខាងលើ ជាអ្នបើកបរម៉ូតូ និងឈ្មោះ ម៉ាន់ ដាណេ ត្រូវជាកូនស្រី អាយុ២ឆ្នាំ ក៏ស្លាប់ជាមួយម្តាយដែរ រីឯក្មេងៗ៣នាក់ទៀត
គឺត្រូវជាកូនផង និងក្មួយផងដែរ ។ បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំងសងខាង ត្រូវបាន
សមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល
ស្រុកកំរៀង ដោយឡែកសពម្តាយ និងកូនស្រី ក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារ
នាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕2016-07-21-PHOTO-00000014 - Copy 2016-07-21-PHOTO-00000015 - Copy 2016-07-21-PHOTO-00000011 - Copy