​លោក សេង ទៀង និង​លោក​អភិបាលខេត្ត នាំ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ប្រគល់ជូន​គ្រួសារ​ដែល​ប្រសូត្រ​បានកូន​ភ្លោះ​៣​នាក់​

0

ឧត្តរមានជ័យ៖ នៅវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លោក សេង ទៀង និងលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកមកប្រគល់ជូនគ្រួសារដែលប្រសូត្របានកូនភ្លោះ៣នាក់នៅក្នុងស្រុកអន្លង់វែង។លោក សេង ទៀង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំង២តែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង ជាពិសេសប្រជាពលរដ្ឋដែលប្រសូត្របានកូនភ្លោះ៣នាក់។លោក សេង ទៀង បានបន្តទៀតថា សម្តេចតែងជួយឧបត្ថម្ភជាថវិកានិងសម្ភារះជាការលើកទឹកចិត្ត លើសពីនេះទៅទៀតសម្តេចបានចាត់ទុកកូនភ្លោះ៣ ជាចៅរបស់សម្តេចថែមទៀតផង។លោក សេង ទៀង បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរចំពោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដែលបានមកសួរសុខទុក្ខគ្រួសារកូនភ្លោះ៣នេះចំនួន២លើកមកហើយ បើប្រៀបធៀបនិងខេត្តផ្សេង គឺមិនដែលមានអភិបាលណា ចុះសួរសុខទុក្ខកូនភ្លោះ៣នោះទេ។ហើយកូនភ្លោះ៣នេះគឺជាកូនភ្លោះទី២៩៦ហើយ។ក្នុងនោះ អំណោយរួមមានដែលត្រូវប្រគល់នៅពេលនេះ ថវិកា៤លានរៀល.អង្ករ២០០គីឡូក្រាម.ទឹកដោះគោកមួយចំនួនធំទៀត ចំពោះកុមារ២នាក់បងប្អូនដែលរងគ្រោះដោយផ្ទុះហ្គាសរថយន្ត លោក សេង ទៀង បានឧបត្ថម្ភថវិកា១លានរៀលផងដែរ៕IMG_3908 IMG_3903 IMG_3900