​បើករថយន្ត​មិន​ពិនិត្យ​សំបក់​កង់​ផ្ទុះ​មុខក្រោយ​ក្រឡាប់​ផា​ជើ​ចេញពី​ផ្លូវ​របួស​ពីរ​នាក់​

0

 

ខេត្តពោធិ៍សាត់៖ រថយន្តISUZU ព័ណ៍សមួយគ្រឿងបានបែកកង់ក្រោយក្រឡាប់ផ្ងាជើងឡើងលើធ្លាក់ចេញពីផ្លូវជាមួយជនរងរបួសពីនាក់នៅក្នុងរថយន្តដែលជាតៃកុងបើកបរនិងនារីរងគ្រោះវ័យស្របាលគ្នាអាយុជា២០ឆ្នាំត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់ ។

ហេតុការណ៍បានកើតឡើងកាលពីវេលាមោ៉ង ៧និង៣៥នាទីព្រឹកថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០១៦ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លងត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់។លោកនួន សុភាពនគរបាលចារាចរណ៍ស្រុកក្រគរបានឲ្យដឹងករណីគ្រោះថ្នានេះថា៖មានរថយន្តប្រភេទ ISUZU មួយគ្រឿងមួយបាំងកន្លះព័ណ៍សពាក់ស្លាក់លេខភ្នំពេញ 2J.85-86 ដោយមុនពេលកើតហេតុរថយន្តនេះបានចរាចរណ៍លើផ្លូវលំមួយខ្សែក្រាលគ្រួសក្រហមដែលតភ្ជាប់ពីផ្លូវជាតិលេខ០៥ឃុំកើតហេតុខាងលើទៅទេសចរទឹកធ្លាក់ធម្មជាតិច្រកល្អៀងឃុំឈើតុំ។ស្របពេលដែលរថយន្តនោះកំពុងចរាចរណ៍លើផ្លូវសុខៗដោយស្ថានភាពលើផងក៍មកដល់ចំណុចខាងលើក្នុងទិសដៅពីជើងទៅត្បូងក៍រថយន្តនេះក៍បានផ្ទុះចំនួនពីគ្រាប់ស្របគ្នាគឺ កងមុខផ្នែកខាងស្ដាំ និងកង់ក្រោយផ្នែកខាងស្ដាំរថយន្តនោះក៍បានវេចង្កូតធ្លាក់ផ្លូវក្រឡាប់ពីបីត្រឡប់ផ្ងាជើងឡើងលើទើបឈប់ជាអ្នកបើកបរនិងស្ត្រីម្នាក់ទៀតក្នុងរថយន្ត នោះបានឲ្យរងរបួសទាំងពីរនាក់ត្រូវបានគេនាំគ្នាសង្គ្រោះយកចេញពីក្នុងរថយន្តនោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់។ លោក នួន សុភាពបន្តថាដោយជនរងគ្រោះទាំងពីនោះទី១ឈ្មោះ ទុយ កល្យាណអាយុ២៤ឆ្នាំភេទប្រៃជាអ្នកបើកបដែលមានទីលំនៅភូមិស្ដុកប្រវឹកឃុំកំពុងត្រឡាចស្រុកមោងឫស្សីខេត្តបាត់ដំបងទី២ឈ្មោះ អ៊ូ រដ្ឋា អាយុ២១ឆ្នាំនៅភូមិថ្នល់បំបែកនសង្កាត់រលាបក្រុងពោធិ៍សាត់ ។ដោយឡែករថយន្តជនរងគ្រោះទាំងពីរក្សាបណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគររងចាំក្រុមគ្រួសារជនរងគ្រោះដែលបើករថយន្តនោះទៅវិញដោយខាងនគរបាលចរាចរណ៍បានស្ដីបន្ទោសថាមូលហេតុកត្តាឲ្យមានគ្រោះថ្នាក់នេះគឺមុនពេលបើកបរមិនត្រួតពិនិត្យសំបកកង់ឲ្យបានត្រឹមត្រូវនេះសំណាងហើយដែលផ្ទះកង់អត់មាននណាចរាចរណ៍ឆ្លងកាត់ទៅមក ក្រឡាប់តែឯងហើយជនរងគ្រោះគ្រាន់តែរបួសដោយមិនបាត់បងជីវិត៕IMG_1289 IMG_1288