ឧត្តរមានជ័យ៖ នៅវេលាម៉ោង១០យប់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កំលាំងអធិការស្រុកត្រពាំងប្រាសាទ បានធ្វើការជនឃាត់ខ្លួនជនសង្យ័យ០១នាក់ ឈ្មោះ ហៀន ឡង់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពីបទហឹង្សាដោយចេតនា.ដោយបានយកកែវស្រាវាយទៅលើជនរងគ្រោះបណ្តាលអោយរងរបួសបែកក្បាលផ្នែកខាងក្រោយ។តាមរបាយការណ៍របស់មន្ត្រីនគរបាលព្រុំទ័ណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានអោយដឹងថា ជនសង្ស័យខាងលើនិងជនរងគ្រោះឈ្មោះ ញ៉េប ហៀ ភេទប្រុស អាយុ១៩ឆ្នាំ ជាទាហានផ្នែកសឹករង បានផឹកសុីជាមួយគ្នានៅផ្ទះ គំរូដែលចែកឲ្យកងទ័ព នៅចំណុច អូរទឹកខៀវ ក្នុងភូមិអូរទឹកខៀវ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។សមត្ថកិច្ច បានបន្តទៀតថា មូលហេតុទំទាស់ពាក្យសម្តីភ្លាមៗកំលាំងប៉ុស្តិ៍រដ្ឋបាលព្រះប្រឡាយ បានធ្វើការឃាត់ខ្លួននិងកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕