ស្ទឹងត្រែង៖ក្នុងកម្មវិធីចុះធ្វើកម្មសិក្សាថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៦ពីសម្បត្តិវប្បធម៌ធម្មជាតិនៅតំបន់ទេសចរណ៏ទឹកជ្រោះសុភគ្គ្រ័មិត្តនិងតំបន់អេកូទេសចរណ៏ផ្សោតឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងដែលកំពុងទាក់ទាញភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិមកកំសាន្តតែការរៀបចំអភិវឌ្ឍន៏នៅតំបន់នេះនៅមានកំរិតនៅឡើយជាពិសេសប្រពន្ធ័សុវត្ថិភាពសំរាប់បញ្ជៀសការ គ្រោះថ្នាក់និងការថែរក្សាបរិស្ថានអនាម័យនៅខ្វះខាតទាំងស្រុង។
លោកស៊ន់គឹមឈន់ទីប្រឹក្សាក្លឹបយុវជនបញ្ញាសាស្ត្រដើម្បីអភិវឌ្ឍន៏សហគមន៏បានលើកឡើងថា៖តំបន់ទេសចរណ៏ធម្មជាតិ ទឹកជ្រោះសុភគ្គ្រ័មិត្តមានទេសភាព ល្អគ្មានអ្វីប្រៀបផ្ទឹមបានឡើយ សំរាប់កម្ពុជាតែភ្ញៀវទេសចរណ៏មកកំសាន្តនៅទីនេះពិនិត្យឃើញពុំទាន់មានប្រពន្ធ័សុវត្ថិភាពដោយសារតែភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិទៅឈរថតរូបខ្វះការប្រុងប្រយ័ត្នសប្បាយនិងទេសភាពដ៏ល្អក្រៃនៅក្នុងតបន់នេះ។
លោកថា៖បញ្ហាទាំងនេះស្នើសុំឲ្យអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័ជួយជំរុញដល់ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពអភិវឌ្ឍន៏នៅតំបន់ទេសចរណ៏មួយនេះ គួគិតរៀបចំប្រពន្ធ័ការពារសុវត្ថិភាព ជូនភ្ញៀវជាមុនដើម្បីលើកស្ទួយវិស័យទេសចរណ៏ នេះជាកិត្តិយសកេរ្ត៏ឈ្មោះខេត្ត អាហ្នឹងវាសំខាន់ណាស់ សំរាប់ភ្ញៀវទេសចរណ៏សប្បាយយ៉ាងណាក៏ដោយ ប្រសិនបើមានបញ្ហាតែបន្តិច សេចក្តីសប្បាយទាំងអស់ហ្នឹង វាបាត់អស់ហើយគេយកអាដំណឹងនេះ ទៅផ្សព្វផ្សាយដល់មនុស្សម្នាក់ ទៅដល់១០០នាក់អញ្ចឹងអាកន្លែអហ្នឹងវាស្អុយហើយធ្វើឲ្យប៉ះពាល់ដល់កន្លែងទេសចរណ៏ទាំងមួល នេះជាចំណុចសំខាន់ ដែលគួតែគិតឲ្យបានម៉ែមទែន បើយើងធ្វើការពារទុកមុនវាប្រសើរ ដូចគេថាការពារប្រសើជាងព្យាបាលនោះវាមិនខុសទេ។
លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានទទួលស្គាល់ថា៖គម្រោងអភិវឌ្ឍន៏នៅតំបន់នេះពិតជានៅមានកំរិតពីព្រោះក្រុមហ៊ុនស្ទឹងត្រែងអភិវឌ្ឍន៏កំពុងតែធ្វើសកម្មភាពផ្ទាល់ពុំទាន់បានចាប់អារម្មណ៏ទៅលើបំណុចនេះនៅឡើងហើយមួយវិញទៀតទើបតែចាប់ផ្តើមអនុវត្តគម្រោងរបស់ខ្លួននៅក្នុងឆ្នាំ២០១៦នេះ។
លោក ប្រធានមន្ទីរអះអាងថា៖ទោះជាយ៉ាងណាលោកនិងជួយផ្តល់នួវសំណូមពរនេះទៅខាងក្រុមហ៊ុនស្ទឹងត្រែងអភិវឌ្ឍន៏ដើម្បីឲ្យចាប់ធ្វើពីចំណុចនេះទៅមុនដោយសារវាមានប្រយោជសំខាន់ទាក់ទងនិងអាយុជីវិតរបស់ភ្ញៀវទេសចរណ៏ជិតឆ្ងាយមកលេងនៅទីនេះថ្វីត្បិតតែកន្លងមកមិនទាន់កើតមានគ្រោះថ្នាក់អ្វីក៏ដោយ។
កញ្ញាអ៊ុំសុវណ្ណវាសនានិស្សិតសាលាបញ្ញាសាស្ត្របានបញ្ជាក់ថា៖តំបន់ទេសចរណ៏ទឹកជ្រោះសុភគ្គ្រ័មិត្តពិតជាមានសក្កានុពលអំណោយផលលើវិស័យទេសចរណ៏ហើយពេលនេះក្រុមនិស្សិតបានសិក្សាពីប្រវត្តិសាស្ត្រ សម្បត្តិធម្មជាតិមួយនេះនិងនាំគ្នាគាត់ត្រាទុកជាឯកសារ និងដាក់បញ្ចូលទៅក្នុងវិស័យអប់រំដើម្បីឲ្យអ្នកជំនាន់ក្រោយៗទៀតបានដឹងនិងបានស្កាល់។
កញ្ញា បន្ថែមថាៈតំបន់ទេសចរណ៏មួយនេះបើមន្ទីរពាន់ពន្ធ័និងអាជ្ញាធររៀបចំបានល្អនោះអាចបង្កើនមុខរបរដល់ប្រជាពលរដ្ឋក្នុងសហគមន៏កូនចៅប្រជាពលរដ្ឋមានការងារធ្វើតាមរយៈការបង្កើតមុខរបរឆ្នៃប្រឌិតវត្ថុធាតុដើមដែលមានស្រាប់លក់ដូរបានប្រាក់ចំណូលសំរាប់ចិញ្ចឹមជីវិតដោយមិនបាច់ធ្វើចំណាក់ស្រុកឡើយ។
សូមបញ្ជាក់ថា៖តំបន់ទេសចរណ៏ទឹកជ្រោះសុភគ្គ្រ័មិត្តនេះមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្ត ព្រះវិហារប៉ែកខាងកើតមានចំងាយពីទីរួមខេត្តប្រមាណជាង១០០គីឡួម៉ែត្រនិងជាប់ជាមួយទឹដីឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងតែចំងាយចេញពីឃុំនេះជាង២០គីឡូម៉ែត្រតែប៉ុណ្ណោះ។ហើយបច្ចុប្បន្នអាជ្ញាធរនៃខេត្តទាំងពីកំពុងសហការគ្នាអភិវឌ្ឍន៏តំបន់នេះ៕