​ទំនាស់​ក្នុង​វង់​ផឹក​សុ​ី ឈានដល់​ការប្រើ​កាំបិត​កាប់​ស្ទើរ​ដង្ហើមចង្រិត​

0

 

បាត់ដំបងៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានយុវជនឈាមរាវ ប្រើកាំបិតកាប់ដំឡូង
កាប់ចំកណ្តាលក្បាល បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ និងដួលដេកក្នុងថ្លុកឈាម
ដែលស្ទើរតែដង្ហើមចង្រិតទៅហើយ បន្ទាប់ពីជនទាំងពីរនាក់នេះបានរួមវង់ផឹកសុី
ជាមួយគ្នា ហើយមានការទាស់ពាក្យសំដីទើបឈានដល់ការប្រើអំពើហឹង្សាបែបនេះ ។យោងតាមរបាយការណ៍របស់កំលាំងកងរាជអាវុធហត្ថស្រុកកំរៀងបានបញ្ជាក់ថា
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១២ថ្ងៃត្រង់
នៅចំណុចភូមិបឹងស្នួល ឃំុអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយមានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យឈ្មោះចាន់ ថន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។របាយការណ៍បនាបន្តថា នៅមុនពេលកើតហេតុគឺជនសង្ស័យបានជួបជុំគ្នាផឹកសុីជាមួយនឹងអ្នកភូមិជិតខាង ដែលក្នុងនោះក៏មានជនរងគ្រោះឈ្មោះ កឿន ឡូញ ភេទប្រុសអាយុ៤៦ឆ្នាំផងដែរ ដោយការផឹកសុីនេះបានអូសបន្លាយពេលតាំងពីព្រឹក រហូតដល់ថ្ងៃត្រង់ក៏នៅតែមិនទាន់ឈប់ ដោយម្នាក់ៗមានសភាបស្រវឹងជោកជាំដូចគ្នា ។នៅពេលនោះជនសង្ស័យបានប្រាប់ទៅជនរងគ្រោះដែលមានវ័យចំណាស់ជាងថាផឹកប៉ុណ្ណឹងបានហើយ ល្មមទៅសម្រាកហើយ ដោយសារតែផ្ទះរបស់ជនរងគ្រោះគឺនៅក្បែនឹងទីតាំងផឹកសុីនោះ ដែលសំដីនេះបានធ្វើអោយបុរសវ័យចំណាស់មានការក្តៅឆេវដោយសារតែគេបានយកពាក្យនេះទៅនឹងការដេញអោយឈប់ផឹកយ៉ាងដូច្នេះដែរទើបបុរសរូបនោះបានងើបទាំងសភាពទ្រេតទ្រោតហើយដើរតំរង់ទៅផ្ទះ ព្រមទាំងបាន
ស្រែកជេរពីផ្ទះមកវិញ ។បើតាមប្រភពដែលនៅជុំវិញទីតាំងកើតហេតុបាននិយាយថា នៅពេលនោះដែរគេសង្គេតឃើញថា ជនសង្ស័យបានស្រែកទៅវិញថា កុំជេរខ្ញុំ បើហ៊ានជេរទៀតកុំថាខ្ញុំកាចអោយសោះ ។ ប៉ុន្តែពេលនោះបុរសវ័យចំណាស់នៅតែជេរជាច្រើនម៉ាត់
ថែមទៀត ស្រាប់តែគេឃើញជនសង្ស័យបានស្ទុះងើបទៅទាញយកកាំបិតសម្រាប់
កាប់មើមដំឡូង ដែលមានប្រវែង ៤ តឹក ដើរតំរង់ទៅរកជនរងគ្រោះ ហើយបានកាប់
ទៅលើក្បាលតែម្តង ខណៈដែលជនរងគ្រោះងាកក្រោយបំរុងរត់ ដែលបណ្តាលអោយ
រយះយ៉ាងធ្ងន់ធ្ងរ និងមានឈាមហូរស្រោចប្រាណ ហើយក៏ដួលសន្លប់នៅទីនោះតែម្តង ។សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កំលាំងបានចេញ
ប្រតិបត្តិការទៅកាន់ទីតាំងខាងលើ ដោយនៅពេលនោះដែរគឺជនបង្កមិនបានរយ់គេចខ្លួនទៅណានោះទេ ដោយគេនៅឈរ រេរា ដៃកាន់កាំបិតដើរចុះដើរឡើង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជួនទៅមន្ទីពេទ្យកំប្រង់ ក្នុងស្រុកកំរៀងដើម្បីសង្គ្រោះ ៕image3 image1 image2